រូបកាយអ្នក
ជីវិតរបស់អ្នក

មន្ទីរព្យាបាល ខាយរ៉ូព្រែកធីក ដ៏ទំនើប និងទទួលអាជ្ញាប័ណ្ណមុនគេបង្អស់ ត្រូវបានបង្កើតឡើង នៅក្នុងប្រទេស កម្ពុជា។ មន្ទីរព្យាបាលយើងខ្ញុំមានទីតាំងងាយស្រួលស្វែងរក ដែលស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ។ សូមចុចទីនេះដើម្បីមើលអាស័យដ្ឋាន និងផែនទី។

Content List
អំពី ICC
អំពី ICC

ប្រវត្តិខ្លីៗអំពីគ្លីនិក ICC

យើងខ្ញុំផ្តល់នូវតំហែទាំដ៏អស្ចារ្យបែបខាយរ៉ូព្រែកធីក។ ជាញឹកញយ អ្នកជម្ងឺសង្កេតឃើញថាពួកគេទទួលបានអត្ថប្រយោជន៍ច្រើនជាងការធូរស្រាលនៃអាការៈឈឺខ្នងទៅទៀតនៅពេលពួកគេក្លាយជាអ្នកជម្ងឺរបស់យើងខ្ញុំ។​ ពួកគេនឹងយល់កាន់តែច្បាស់ថារាងកាយមានដំនើរការទៅយ៉ាងដូចម្តេច និងចាប់ផ្តើមឈានទៅរកសុខភាពដ៏ប្រសើរ។

យោងតាមនិយមន័យ គ្រូពេទ្យគឺជាគ្រូបង្រៀន យើងខ្ញុំនឹងបង្រៀនលោកអ្នកពីអ្វីដែលលោកអ្នកត្រូវដឹងដើម្បីសម្រេចនូវគោលដៅសុខភាពជាច្រើនមិនថាគោលដៅទាំងនោះធំ ឬក៏តូចនោះទេ។

វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីក ត្រូវបានទទួលស្គាល់ថាជាវេជ្ជបណ្ឌិតដែលផ្តល់ការព្យាបាលដ៏មានប្រសិទ្ធិភាព ដោយពុំចាំបាច់ប្រើប្រាស់ឱសថ ឬការវះកាត់ឡើយ ដែលព្យាបាលទៅលើបញ្ហាដូចជា៖

  • ឈឺក ឈឺស្មារ និងឈឺចង្កេះ
  • ឈឺជង្គង់ និងឈឺជើង
  • របួសសាច់ដុំ របួសស្មា និង របួសដោយសារការលេងកីឡា។ល។...
សេវាកម្មរបស់យើង

ពួកយើងនៅទីនេះចាំជួយលោកអ្នក

img

ការព្យាបាលដោយចលនា គឺជាផ្នែកមួយនៃវិទ្យាសាស្រ្តសុខភាព ហើយក៏ជាលំដាប់ទី៣នៃអ្នកផ្តល់សេវាថែទាំសុខភាព
ក្នុងចំនោមមូលដ្ឋានធំៗលើពិភពលោក។

ការព្យាបាលដោយឡាស៊ែរ ត្រូវបានប្រើប្រាស់នៅក្នុងមន្ទីរពេទ្យដើម្បីបំបាត់ការឈឺចាប់ ហើយពន្លឿនភាពសះ
និងកាត់បន្ថយការរលាក។

ការធ្វើការព្យាបាលដោយម៉ាស៊ីនពន្លាតឌីស គឺជាជម្រើសដ៏មានប្រសិទ្ធភាពមួយជំនួសដោយការវះកាត់សម្រាប់រោគសញ្ញាបញ្ហាឌីស និងការសឹករិចរិលនៃឆ្អឹងខ្នង។

ការព្យាបាលដោយប្រើចរន្តអគ្គិសនី គឺជាទម្រង់នៃការព្យាបាលមួយបែប នៃការព្យាបាលដោយចលនាដែលប្រើប្រាស់ចរន្តអគ្គិសនីដើម្បីជំរុញចលនាសាច់ដុំនិងសរសៃប្រសាទ។

 

អ័រតូទិក ឬ ការធ្វើទ្រនាប់បាទជើង គឺជាការវាស់ទ្រនាប់បាទជើងដែលជាក់លាក់ ដែលជាការរចនាមួយធ្វើឡើងមកដើម្បីស្តារមុខងារជើងរបស់លោកអ្នកតាមធម្មជាតិអោយត្រលប់មកវិញ។

 

ការធ្វើការព្យាបាលដោយវិធីស្អំក្តៅ និង ត្រជាក់ គឺជាវិធីសាស្ត្រមួយក្នុងការព្យាបាលដោយប្រើប្រាស់វិធីក្តៅ និង ត្រជាក់ដើម្បីបំបាត់ការឈឺចាប់ បន្ថយភាពរលាក និងជំរុញអោយមានភាពប្រសើរឡើងវិញនៃចរន្តឈាម។

ក្រុមគ្រូពេទ្យយើងខ្ញុំ

គ្រូពេទ្យដែលមានជំនាញ
និងផ្តល់ការយកចិត្តទុកដាក់

img
វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីក
វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីក
Dr. Suresh Courousse

Dr. Suresh
Courousse

វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីក
Dr. Margaux Douay

Dr. Margaux
Douay

វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីក
Dr. Hugo Fuchs

Dr .Hugo
Fuchs

វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីក
អ្នកជំនាញផ្នែកចលនាសាស្ត្រ
ប្លុករបស់យើងខ្ញុំ

ព័ត៌មានថ្មីៗ

img