ជារៀងរាល់ឆ្នាំមនុស្សយើងច្រើនជាងហាសិបភាគរយមានបញ្ហាឈឺខ្នង ចង្កេះ។ ការឈឺខ្នង ចង្កេះនេះបង្កឲ្យមានការបាត់បង់ផលិតភាព អសមត្ថភាពនិងការឈឺចាប់ជាច្រើនដែលមានឥទ្ធិពលយ៉ាងខ្លាំងលើជីវិតរបស់យើង។ ជាធម្មតាការឈឺខ្នង ចង្កេះគឺជាមូលហេតុចម្បងមួយចំពោះការអវត្តមានពីការងារ ហើយក៏ជាមូលហេតុចម្បងមួយសម្រាប់ការមកជួបវេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្រ្ត ដែលជារឿយៗវេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្រ្តគាត់មានអារម្មណ៍មិនរសាយចិត្តទាល់តែសោះដោយសារតែកិច្ចការទាំងអស់ដែលគាត់អាចធ្វើបានគឺគ្រាន់តែអាចផ្តល់ថ្នាំដើម្បីជួយកាត់បន្ថយរោគសញ្ញានៃការឈឺចាប់តែប៉ុណ្ណោះ។
ការឈឺខ្នង ចង្កេះគឺជាមូលហេតុចម្បងមួយដែលមនុស្សគ្រប់គ្នាមកដល់ ICC ហើយយើងបានយកចិត្តទុកដាក់ និងបំពាក់បំប៉នយ៉ាងល្អវិសេសវិសាលបំផុតដើម្បីជួយដោះស្រាយនូវបញ្ហាដែលអាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរមួយនេះ។
យោងតាមស្ថានភាព និងបញ្ហាទាំងនេះវាអាចមានកត្តាស្មុគស្មាញជាច្រើនរួមមានដូចជា អតុល្យភាពសាច់ដុំ (muscle imbalance) ការភ្លាត់សន្លាក់ឆ្អឹងកងខ្នង ចង្កេះ ការប្រែប្រួលនៃការរលាកសន្លាក់ (arthritic change) និងការគៀបបសរសៃប្រសាទជាដើម។ ប៉ុន្តែជាទូទៅនេះគឺជាបញ្ហាមុខងារលើឆ្អឹងកង ហើយការព្យាបាលភាគច្រើនមិនអាចកែប្រែបញ្ហានេះបានឡើយ។ តបន្ទាប់មកបានធ្វើអោយមានការវះកាត់មិនចាំបាច់ជាច្រើនក្លាយជាចាំបាច់ទៅវិញ។
យើងព្យាបាលដោយការសំរួលទៅលើឆ្អឹងកងផ្ទាល់ ឬ “ការតម្រង់” DTS Decompression Therapy ការព្យាបាលដោយទាញពន្លាឌីស (ទម្រង់នៃការទាញពន្លាតដើម្បីជួយកាត់បន្ថយសម្ពាធឌីសដែលមានប្រសិទ្ធភាពខ្ពស់) លំហាត់ប្រាណជាប្រចាំដើម្បីរក្សាលំនឹង និងកែលម្អមុខងារឆ្អឹងកង ដើម្បីធានាថាយើងនឹងសម្រេចបាននូវលទ្ធផលយ៉ាងប្រសើរបំផុត។ តាមរយៈការស្តារឡើងវិញនូវដំណើរការ និងមុខងាររបស់ឆ្អឹងកង វាអាចធ្វើអោយឌីស (ជាលិការទន់ម្យ៉ាងស្ថិតនៅចន្លោះឆ្អឹងកងខ្នង) និងជាលិកាទន់អាចជាសះស្បើយ ការចូលរួមរបស់សរសៃប្រសាទអាចត្រូវកាត់បន្ថយ ការឈឺចាប់អាចធូរស្រាល ហើយនឹងជួយអោយលំនឹងរបស់អ្នកកាន់តែប្រសើរឡើងវិញ។
ភាពជោគជ័យរបស់យើងក្នុងការជួយព្យាបាលអ្នកជម្ងឺឲ្យឆ្អឹងខ្នង ចង្កេះរបស់ពួកគាត់មានតុល្យភាពមកវិញ ហើយជួយកាត់បន្ថយការឈឺចាប់ទៅលើខ្នង ចង្កេះត្រូវបានកត់ត្រាទុកជាឯកសារយ៉ាងច្រើនមកហើយនៅរយៈពេលម្ភៃឆ្នាំចុងក្រោយនេះ ដោយលោកវេជ្ជបណ្ឌិត Chris បានជួយអ្នកជំងឺរាប់ពាន់នាក់ដើម្បីអោយពួកគាត់រស់នៅក្នុងជីវិតមួយដែលមិនមានការឈឺចាប់ និងជួយដល់មនុស្សជាច្រើនទៀតឲ្យពួកគាត់ជៀសផុតពីការវះកាត់ដែលមានហានិភ័យខ្ពស់។
សូមទូរស័ព្ទទំនាក់ទំនងមកក្នុងថ្ងៃនេះដើម្បីដឹងថាតើកម្មវីធីដ៏សំបូរបែបរបស់យើងអាចជួយលោកអ្នកជម្នះលើពិការភាពនេះបានដែររឺទេ។