Attention Dear Patients, We've moved!

ជំងឺខ្នងវៀច ឬកោង (Scoliosis)

ជំងឺខ្នងវៀច ឬកោងគឺជាភាពខុសប្រក្រតីមួយនៃឆ្អឹងកងខ្នងរបស់យើង ដែលជាធម្មតាយើងអាចមើលឃើញវាច្បាស់ដោយមានការវៀចនៅលើឆ្អឹងខ្នង។ យើងអាចវាស់កម្រិតនៃឆ្អឹងខ្នងវៀចបានតាមរយះកាំរស្មីអ៊ិច( X-ray) ចំពីមុខ ឬពីក្រោយ។

ជារឿយៗជំងឺខ្នងវៀចឬកោង កើតមានជាញឹកញាប់បំផុតចំពោះក្មេងស្រី ហើយជាធម្មតាវាលេចឡើងតាំងពីកុមារភាពមកម្ល៉េះ។ ជំងឺខ្នងវៀចឬកោង អាចមើលឃើញតាមរយៈកម្ពស់ស្មាមិនស្នើគ្នា ដែលបណ្ដាលអោយរចនាសម្ព័ន្ធគ្រោងឆ្អឹងបាត់បង់តុល្យភាព ឬមានការផ្លាស់ប្ដូរនូវជំហខ្លួនទាំងមូល។ ជារឿយៗ យើងតែងតែមើលឃើញថាឆ្អឹងស្លាបប្រជៀវម្ខាងនឹងលយចេញជាងឆ្អឹងម្ខាងទៀត។

ប្រសិនបើបញ្ហាខ្នងវៀចឬកោង មិនត្រូវបានប្រទះឃើញទាន់ពេល និងឆាប់ការពារទប់ស្កាត់ទេនោះ វាអាចនឹងវិវត្តន៍ទៅមុខកាន់តែខ្លាំង ជាងនេះទៅទៀតនោះវាអាចធ្វើឲ្យមានការផ្លាស់ប្តូររូបរាងរបស់យើងទាំងមូល ដែលអាចមើលឃើញកានតែច្បាស់នូវភាពខុសប្រក្រតីនៃឥរិយាបថ ហើយបញ្ហានេះក៏អាចជាប្រភពនៃការឈឺចាប់សម្រាប់កុមារផងដែរ។

ជំងឺខ្នងវៀច ឬកោងគួរទទួលបានការវាយតម្លៃ និងពិនិត្យតាមរយៈគ្រូពេទ្យជំនាញព្យាបាលឆ្អឹងខ្នងបែបខាយរ៉ូព្រែកធីក ជាធម្មតាប្រសិនបើអ្នកមានប្រវត្តិគ្រួសារដែលមានឆ្អឹងកងខុសប្រក្រតី ហើយប្រសិនបើកុមារត្អូញត្អែរពីការឈឺចាប់ ចុករោយ មានរោគសញ្ញាផ្លូវដង្ហើម ការលំបាកក្នុងពោះផ្សេងៗខុសពីធម្មតា ព្រមទាំងបញ្ហាដើមទ្រូងផ្សេងទៀត។

សរសៃប្រសាទនៅកណ្តាលខ្នង និងផ្នែកចង្កេះ (ធម្មតាកន្លែងដែលរកឃើញឆ្អឹងកងកោងឬវៀច)ជាកន្លែងដែលបញ្ជូនកម្លាំង ថាមពល ព័ត៌មាន និងរលកសញ្ញាទៅកាន់សរីរាង្គសំខាន់ជាច្រើននៅក្នុងខ្លួនរបស់យើង ហើយសំពាធនិងភាពតានតឹងលើប្រព័ន្ធនេះដែលបណ្ដាលមកពីការបង្វិលនៃឆ្អឹងកង និងឥរិយាបថដែលមិនត្រឹមត្រូវ វាមានពាក់ព័ន្ធនឹងជំងឺខ្នងវៀចឬកោង ហើយវាក៏អាចបណ្តាលឲ្យសរីរាង្គយើងមានដំណើរការខុសប្រក្រតីធ្ងន់ធ្ងរបានផងដែរ។

ជម្រើសនៃការវះកាត់សម្រាប់បញ្ហាឆ្អឹងកងខ្នងកោងឬវៀចវាអាចមានការឈឺចាប់ និងស្លាកស្នាមខ្លាំង ហើយគួរអោយសោកស្តាយជាងនេះទៀតនោះវាមានហានិភ័យខ្ពស់ចំពោះការឆ្លងមេរោគ ការខូចខាតសរសៃប្រព័ន្ធប្រសាទ និងអាចធ្វើអោយផ្នែកខាងលើ និងខាងក្រោមនៃចំណុចវះកាត់មិនដំណើរការ។ ជម្រើសផ្សេងៗទៀតគួរត្រូវបានប្រើប្រាស់មុននឹងសំរេចចិត្តទទួលការវះកាត់។

នៅ ICC យើងមានផ្តល់វិធីសាស្រ្តខុសៗគ្នាជាច្រើនចំពោះការព្យាបាលលើឆ្អឹងខ្នងវៀចឬកោង ។ ប្រសិនបើអ្នកឬមនុស្សជាទីស្រឡាញ់របស់អ្នកមានការឈឺចាប់ពីបញ្ហាឆ្អឹងខ្នងកោងឬវៀច យើងអាចមានដំណោះស្រាយសំរាប់អ្នកដោយមិនចំបាច់ត្រូវធ្វើការវះកាត់ឡើយ។

ជាដំបូងយើងត្រូវធ្វើការការសាកសួរអំពីប្រវត្តជំងឺ ការត្រួតពិនិត្យ ការថតរូបភាព និងការធ្វើតេស្តផ្សេងទៀតអាចជួយប្រាប់យើងបានថាតើអ្នកជាបេក្ខជនសម្រាប់ពិធីសារស្តារនីតិសម្បទាដែរឬយ៉ាងណា។

សូមទូរស័ព្ទទំនាក់ទំនងក្នុងថ្ងៃនេះដើម្បីធ្វើការណាត់ជួបពិគ្រោះយោបល់ ដើម្បីពិនិត្យមើលថាតើវេជ្ជបណ្ឌិតនៅអុីនធើណេសិនណល ខាយរ៉ូព្រែកធីក គ្លីនិក (International Chiropractic Clinic) អាចជួយអ្នកបានដែរឬយ៉ាងណា។