Attention Dear Patients, We've moved!
Chiropractic

អ្វីទៅជាខាយរ៉ូព្រែកធីក?

ខាយរ៉ូព្រែកធីក គឺជាផ្នែកមួយនៃវិទ្យាសាស្រ្តថែទាំសុខភាព​ និងជាអ្នកផ្តល់ការថែទាំសុខភាព
បឋមធំជាងគេបំផុតលំដាប់ទី ៣ នៃលោកប៉ែកខាងលិច បន្ទាប់ពីវេជ្ជសាស្រ្ត និងទន្តសាស្រ្ត។
មានពេទ្យខាយរ៉ូព្រែកធីក (ពេទ្យជំនាញព្យាបាលឆ្អឹងខ្នង) ប្រហែលជា ១០០,០០០ នាក់នៅ
លើពិភពលោកនេះ។

ទ្រឹស្តីជាមូលដ្ឋាននៃខាយរ៉ូព្រែកធីក ទាក់ទងទៅនឹងភាពពិតដែលថាប្រព័ន្្ធ​ប្រសាទគ្រប់គ្រងសរីរាង្គ​ ជាលិកា និងកោសិកាទាំងអស់នៃសារពាង្គកាយទាំងមូល។​ នៅពេលប្រព័ន្ធទាក់ទងរបស់សសៃប្រសាទត្រូវបានបង្អាក់ វាកើតឡើងដោយសារបញ្ហាទំរង់ និង/ឬមុខងារ របស់ឆ្អឹងខ្នងខុសប្រក្រតី ដូច្នេះការឈឺចាប់ និងជម្ងឺក៏កើតមានឡើង។ តាមការស្រាវជ្រាវនាពេលបច្ចុប្បន្ន
ទាំងផ្លូវការ និងមិនផ្លូវការ នៃវិជ្ជាជីវៈខាយរ៉ូព្រែកធីក ផ្តល់ការគាំទ្រចំពោះទ្រឹស្តីនេះ។

 អ្នកជម្ងឺកាន់តែច្រើនឡើងៗ កំពុងស្វែងរកខាយរ៉ូព្រែកធីក ដើម្បីព្យាបាល:

• ឈឺខ្នង ឈឺចង្កេះ
• ឈឺក
• ឈឺជង្គង់ កែងដៃ បាតជើង កដៃ ។ល។…
• ទទួលរងភាពតានតឹងជាប្រចាំ (ដូចជាការប្រើប្រាស់កុំព្យូទ័រច្រើនម៉ោង ជាដើម…)
• ឈឺក្បាល
• ឈឺខ្នងកំឡុងពេលមានផ្ទៃពោះ
• របួសដោយសារការលេងកីឡា។ល។…

ខាយរ៉ូព្រែកធីក គឺខុសប្លែកពីគេ

វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីកពិនិត្យមើលឆ្អឹងខ្នងដើម្បីវាយតម្លៃទៅលើទំរង់ និងមុខងាររបស់ឆ្អឹង។ នេះហើយដែលធ្វើឲ្យការព្យាបាលបែបខាយរ៉ូព្រែកធីកខុសប្លែកពីវិធីថែទាំសុខភាពផ្សេងៗទៀត។ ឆ្អឹងកងខ្នងរបស់មនុស្សយើងគឺជាស៊េរីនៃឆ្អឹងដែលអាចបត់បែនបាន ដែលភ្ជាប់ពីឆ្អឹងលលាដ៏ក្បាលរហូតដល់ឆ្អឹងកណ្តាលត្រគាក។  សរសៃប្រសាទ ៣១គូ នៃឆ្អឹងខ្នង សន្ធឹងចុះក្រោមទៅឆ្អឹងខ្នង ចាប់ពីខួរក្បាលហើយចាក់ចេញមកតាមរយៈរន្ធឆ្អឹងខ្នង។ សរសៃប្រសាទចេញពីឆ្អឹងខ្នងហើយបង្កើតជាប្រព័ន្ធស្មុគស្មាញមួយដែលជះឥទ្ធិពលដល់គ្រប់ជាលិកាទាំងអស់ក្នុងសារពាង្គកាយរបស់យើង។ការគិតច្រើន ភាពតានតឹង ការធ្វើការហួសហេតុពេក គ្រោះថ្នាក់ ការដួល និងកត្តាផ្សេងៗទៀតជាច្រើនបានធ្វើឲ្យជួរឆ្អឹងខ្នងខុសគន្លាក់ ឬក៏ខួចខាត ដែលអាចបណ្តាលឲ្យរំខានដល់ឬសសរសៃប្រសាទនៃឆ្អឹង។ការរំខាននេះ តែងតែជាកត្តាធ្វើឲ្យបង្អាក់ដំនើរការក្នុងរាងកាយ។ ក្នុងនាមជាវេជ្ជបណ្ឌិតខាយរ៉ូព្រែកធីក យើងខ្ញុំជឿជាក់ថាការកាត់បន្ថយ ឬការបំបាត់នូវការរំខាននេះ អាចធ្វើឲ្យរាងកាយរបស់លោកអ្នកដំនើរការទៅយ៉ាងល្អ និងមានប្រសិទ្ធិភាព។ ក្នុងស្ថានភាពនេះ លោកវេជ្ជបណ្ឌិត ជាអ្នកមានឥទ្ធិពលដោយផ្ទាល់ទៅនឹងសុខភាពរបស់លោកអ្នក។ 

មន្ទីរព្យាបាលរបស់យើងខ្ញុំ ក៏មានកម្មវិធីទាក់ទងនឹងអាហារូបត្ថម្ភ និងលំហាត់ប្រាណ កម្មវិធីសុខភាពនិងការផ្លាស់ប្តូររបៀបរស់នៅរបស់លោកអ្នក ដើម្បីសព្វផ្សាយអំពីសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ខណៈពេលដែលលោកវេជ្ជបណ្ឌិត មិនប្រើប្រាស់ឱសថ ឬការវះកាត់ ក្នុងការយាបាលលោកអនុញ្ញាតឲ្យអ្នកជម្ងឺប្រើប្រាស់ឱសថនៅពេលណាដែលចាំបាច់ខ្លាំង។ជាការពិត វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីក វេជ្ជណ្ឌិតផ្នែកវេជ្ជសាស្រ្ត ពេទ្យព្យាបាលដោយចលនា ព្រមទាំងអ្នកឯកទេសខាងព្យាបាលជម្ងឺផ្សេងៗ ធ្វើការជាដៃគូនៅក្នុងផ្នែកសុខភាពការងារ ឱសថសម្រាប់កីឡា និងការអនុវត្តដើម្បីសុខភាពល្អជាច្រើនទៀត។

ការព្យាបាលបែបខាយរ៉ូព្រែកធីកត្រូវបានចេញអជ្ញាប័ណ្ណបញ្ជាក់
អំពីវិជ្ជាជីវៈតំហែទាំសុខភាព

របាយការណ៍អំពីការធានារ៉ាប់រង និងករណីនៃការកាត់ក្តីមួយចំនួនបានបង្ហាញជានិច្ចកាលទៅកាន់សាធារណៈថា ការព្យាបាលបែបខាយរ៉ូព្រែកធីក គឺជាច្រកទ្វារដ៏មានសុវត្ថិភាពបំផុតដើម្បីចូលទៅកាន់វិថីសុខភាពល្អ។ ទោះជាគ្មានវិធីសាស្រ្តណាដែលមាន សុវត្ថិភាព ១០០% ក៏ដោយ ក៏លោកវេជ្ជបណ្ឌិតខាយរ៉ូព្រែកធីក មានជំហររឹងមាំលើរបាយការណ៍អំពីភាពមានសុវត្ថិភាពនិងប្រសិទ្ធិភាព ដែលវាប្រសើរជាងការព្យាបាលដ៏ទៃ។ដើម្បីយល់ឲ្យកាន់តែច្បាស់អំពី សុវត្ថិភាពនៃការព្យាបាលនេះ សូមចូលទៅកាន់គេហទំព័រ www.chiropracticissafe.org

ការព្យាបាលបែបខាយរ៉ូព្រែកធីកត្រូវបានចេញអជ្ញាប័ណ្ណបញ្ជាក់អំពីវិជ្ជាជីវៈតំហែទាំសុខភាព

វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីក បានទទួលការអប់រំវិជ្ជាជីវៈស្មើនឹងវេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្រ្ត (MDs). ។ដើម្បីទទួលបានសញ្ញាប័ត្រខាយរ៉ូព្រែកធីក បេក្ខជននីមួយៗត្រូវតែបញ្ចប់ថ្នាក់ក្រោមបរិញ្ញាប័ត្រជាមុនសិន ហើយបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ និងចុះអនុវត្តរយៈពេល ៤ឆ្នាំទៀតនៅឯវិទ្យាស្ថានខាយរ៉ូព្រែកធីក។ ចំនេះដឹងយ៉ាងទូលំទូលាយនៃប្រព័ន្ធរាងកាយមនុស្ស ព្រមទាំងវិធីសាស្រធ្វើរោគវិនិច្ឆ័យអាចអនុញ្ញាតឲ្យលោកវេជ្ជបណ្ឌិត ពិនិត្យអ្នកជម្ងឺ បញ្ជាក់ពីភាពមិនប្រក្រតីរបស់ឆ្អឹងខ្នង និងពិនិត្យពីតម្រូវការផ្សេងៗយោងទៅលើសេវាសុខភាពដែលមានផ្តល់ជូន។

វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីកគឺជាភ្នាក់ងារផ្តល់សេវាសុខភាពដ៏ចម្បង

នៅក្នុងសហរដ្ឋអាមេរិច មជ្ឈមណ្ឌលសិក្សាអំពីគោលនយោបាយសុខភាព Center for Studies in Health Policy States “វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីក អាចផ្តល់នូវតំហែទាំសុខភាពបឋម ៣ កម្រិត ហេតុដូច្នេះហើយក៏ក្លាយជាភ្នាក់ងារតំហែទាំសុខភាពចម្បង ដូចវេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (MDs) និងវេជ្ជបណ្ឌិតផ្នែកគ្រោងឆ្អឹង (DOs)  ផងដែរ។ វេជ្ជបណ្ឌិត    ខាយរ៉ូព្រែកធីក គឺជាអ្នកនាំផ្លូវទៅរកប្រព័ន្ធថែទាំសុខភាព និងជាអ្នកអនុវត្តឯករាជ្យដែលផ្តល់សេវាតំហែទាំចម្បង។ មន្ទីរព្យាបាលរបស់វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីក គឺជាច្រកទ្វារពោរពេញទៅដោយវិសាលភាពនៃសេវាកម្ម”។

ការព្យាបាលបែបខាយរ៉ូព្រែកធីកត្រូវបានចេញអជ្ញាប័ណ្ណបញ្ជាក់
អំពីវិជ្ជាជីវៈតំហែទាំសុខភាព

នៅក្នុងសហរដ្ឋអាមេរិច វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីកត្រូវបានផ្តល់សិទ្ធិ និងទទួលស្គាល់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនៅគ្រប់រដ្ឋទាំងអស់។នៅទ្វីបអាស៊ី លោកត្រូវបានទទួលស្គាល់ក្នុងប្រទេសជប៉ុន សិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម និងហុងកុង។

ខាយរ៉ូព្រែកធីកអាស្រ័យលើគោលការណ៍សម្លេងតាមបែបវិទ្យាសាស្រ្ត

ជាការពិតណាស់ដែលថា ប្រព័ន្ធប្រសាទជាម៉ាស៊ីនដ៏សំខាន់មួយសម្រាប់គ្រប់គ្រងសារពាង្គ
កាយទាំងមូលដែលវាជាវិទ្យាសាស្រ្តពិតមិនអាចប្រកែកបាន។ ទំនាក់ទំនងវាទៅនឹងឆ្អឹងខ្នងគឺ
ផ្តោតទៅលើការអនុវត្តនៃខាយរ៉ូព្រែកធីក។ ឆ្អឹងខ្នងមនុស្សវិវឌ្ឍន៍ពេលនៅក្នុងផ្ទៃម្តាយដើម្បី
ផ្តល់មុខងារសំខាន់ៗពីរ:
(1) ផ្តល់ឲ្យឆ្អឹងមានចលនា
(2) ការពារខួរឆ្អឹងខ្នង។

នៅពេលឆ្អឹងកងខ្នងចាប់ផ្តើមខុសជួរគ្នា ដោយសារមានរបួស ឬការរងរបួសផ្ទួនៗ នឹងមាន
ផលវិបាកពីរសំខាន់ៗលេចឡើង:
(A) ចលនារបស់ឆ្អឹងចាប់ផ្តើមមានកម្រិត ហើយ
(B) សរសៃប្រសាទឆ្អឹងខ្នងលៀនចេញពីខួរឆ្អឹងព្រមគ្នា។

វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីក ផ្តល់ការព្យាបាលដែលមានប្រសិទ្ធិភាព និងចំនាយអស់ថវិកាតិច

ការសិក្សាជាច្រើនត្រូវបាននុវត្តបើយោងតាមស្តង់ដារវិទ្យាសាស្រ្ត និងត្រូវបានសព្វផ្សាយដោយអង្គការមួយចំនួនមិនពាក់ព័ន្ធនឹងវិទ្យាស្ថាន ឬសមាគមខាយរ៉ូព្រែកធីក ហើយបន្តបង្ហាញអំពីភាពទទួលយកបាន និងប្រសិទ្ធិភាពនៃការព្យាបាលបែបខាយរ៉ូព្រែកធីក។ ការសិក្សាមួយក្នុងចំនោមការសិក្សាថ្មីៗនេះ ដែលបានចូលរួមពីក្រសួងសុខាភិបាលនៃរដ្ឋ Ontario អះអាងថា “ យោងតាមភស្តុតាង ជាពិសេសតាមរយៈកម្មវិធីសិក្សាពីការព្យាបាលជម្ងឺបែបវិទ្យាសាស្រ្តបញ្ជាក់ថា ការទទួលយកការព្យាបាលឆ្អឹងខ្នងពីលោកវេជ្ជបណ្ឌិតខាយរ៉ូព្រែកធីក គឺពិតជាមានប្រសិទ្ធិភាពជាងវិធីផ្សេងៗដើម្បីព្យាបាលអការៈឈឺចង្កេះ…។ វាពិតជាជួយសន្សំសំចៃបានច្រើនប្រសិនបើលោកអ្នកផ្លាស់ប្តូរវិធីព្យាបាលពី វេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្រ្តមកជាវេជ្ជបណ្ឌិតខាយរ៉ូព្រែកធីកវិញ។”

វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីក គឺជាប្រភពតំហែទាំសុខភាពដ៏មានប្រសិទ្ធិភាព។ ក្នុងការសិក្សាពីគ្រោងឆ្អឹង លោកវេជ្ជបណ្ឌិតខាយរ៉ូព្រែកធីក (DC) ផ្តោតទៅលើឆ្អឹងខ្នងរបស់មនុស្សដែលវាបានបង្កើតជាគំនិតមួយថាលោកគឺជា “វេជ្ជបណ្ឌិតផ្នែកឆ្អឹងខ្នង”។ ទោះជាយ៉ាងណាក៏ដោយ គំនិតនេះមិនប្រាកដថាត្រឹមត្រូវទាំងស្រុងនោះទេ។ លោកវេជ្ជបណ្ឌិតខាយរ៉ូព្រែកធីក ជាប្រភពធនធានមួយដ៏ប្រសើរក្នុងការគ្រប់គ្រងភាពតានតឹង បង្ការការរងរបួស កែតម្រូវនូវឥរិយាបថពេលធ្វើការ ព្រមទាំងមានការប្រឹក្សាអំពីរបបអាហារប្រចាំថ្ងៃរបស់លោកអ្នកទៀតផង។

វិធីសាស្រ្តនៃការកែតម្រូវបែបខាយរ៉ូព្រែកធីក គឺមានសុវត្ថិភាព និងមានប្រសិទ្ធិភាព ដែលត្រូវបានអនុវត្តស្ទើរតែមួយលានដង គ្រប់ម៉ោងព្យាបាលនៅក្នុងសហរដ្ឋអាមេរិច។វាគ្មានទិន្នន័យច្បាស់លាស់ណាមួយមកបញ្ជាក់ថា ការព្យាបាលដោយខាយរ៉ូព្រែកធីក ជាវិធីព្យាបាលដែលធ្វើទុក្ខទោស ឬមានគ្រោះថ្នាក់អ្វីនោះទេ។ ការព្យាបាលដោយខាយរ៉ូព្រែកធីក មិនមែនជាជម្ងឺរាលដាល ហេតុដូច្នេះហើយការឆ្លើយតបរបស់រាងកាយចំពោះការថែទាំបែបខាយរ៉ូព្រែកធីក គឺស្ថិតនៅឆ្ងាយពីការព្យាករណ៍ទុកមុនជាជាងភាពប្រតិកម្មចំពោះការព្យាបាលដោយប្រើឱសថ ឬវះកាត់។ នៅក្នុងប្រទេសអាមេរិចបានទទួលយកការព្យាបាលជិតមួយលានដងជារៀងរាល់ថ្ងៃ ហើយភាពស្មុគស្មាញកម្រនឹងកើតមានណាស់។ ប្រហែលជាមានសេចក្តីថ្លែងការណ៍សង្ខេបល្អបំផុតមួយទៅលើប្រធានបទស្តីអំពីសុវត្ថិភាពដែលបានចុះផ្សាយនាឆ្នាំ ១៩៧៩ ដោយរដ្ឋាភិបាលនៃប្រទេសញូហ្សឺឡេន ដែលបញ្ជាក់អំពីអត្ថប្រយោជន៍យ៉ាងពិសេសមួយនៃការសិក្សាការព្យាបាលបែបខាយរ៉ូព្រែកធីក ពួកគេបានបញ្ជាក់ថា:

“ភាពខ្វះខាតភស្តុតាងដែលបញ្ជាក់ថា វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីកធ្វើឲ្យមានគ្រោះថ្នាក់តាមរយៈការមិនយកចិត្តទុកដាក់ពិនិត្យជម្ងឺ វាត្រូវបានគេរកឃើញថា មានភស្តុតាងតែមួយគត់គឺ វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីកសុទ្ធតែសំអាងលើរបាយការណ៍ស្តីពីភាពមានសុវត្ថិភាពដ៏ចំបងមួយ។”

ការសិក្សាអប់រំនៃការព្យាបាលបែបខាយរ៉ូព្រែកធីក

ខាយរ៉ូព្រែកធីក គឺជាវិជ្ជាជីវៈនៃការថែរក្សាសុខភាពធំជាងគេបំផុតលំដាប់ថ្នាក់ទី ៣ នៅលោកខាងលិច។ វេជ្ជបណ្ឌិតខាយរ៉ូព្រែកធីកទទួលការបណ្តុះបណ្តាលយ៉ាងល្អិតល្អន់ ស្មើនឹងភ្នាក់ងារផ្តល់សេវាសុខភាពផ្សេងៗទៀតដែរ។ ដើម្បីទទួលបានសញ្ញាប័ត្រជាវេជ្ជបណ្ឌិត គឺតម្រូវឲ្យបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ព្រមទាំងចំនាយពេលជាច្រើនម៉ោង នៅឯវិទ្យាស្ថានខាយរ៉ូព្រែកធីក ។ ការសិក្សាទាំងនេះគឺដូចនឹងការសិក្សារបស់វេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្រ្តដែរ។ សិស្រពេទ្យទាំងអស់ត្រូវបានហ្វឹកហាត់យ៉ាងម៉ត់ចត់ ដើម្បីឲ្យយល់ច្បាស់អំពីការប្រើប្រាស់ ឧបករណ៍រួមមាន ម៉ាស៊ីនឆ្លុះកាំរស្មីអ៊ិច  (X-rays) វិធីសាស្រ្តនៃការពិនិត្យជម្ងឺនិង បច្ចេកទេសក្នុងការតាមដានជម្ងឺ។ មុនពេលអនុវត្តនៅសហរដ្ឋអាមេរិច ពេទ្យខាយរ៉ូព្រែកធីកទាំងអស់ត្រូវតែប្រលងជាប់ថ្នាក់ជម្រើសជាតិក៏ដូចជាទទួលបានលិខិតបញ្ជាក់ពីរដ្ឋ។ បន្ទាប់មក ទោះជាយ៉ាងណាក៏ដោយ ក៏នៅមានរដ្ឋមួយចំនួនទាមទារឲ្យវេជ្ជបណ្ឌិតទាំងនោះចូលរួមរគ្គសិក្សាពីមន្ទីរព្យាបាលដើម្បីបានទទួលសញ្ញាប័ត្រប្រចាំឆ្នាំ។