LASER ជាពាក្យតំនាងឲ្យ “ការពង្រីកពន្លឺដោយជុំរុញឲ្យមានការបំភាយនៃពន្លឺកាំរស្មី” ហើយការព្យាបាលដោយឡាស៊ែរកម្រិត IV គឺជាការប្រើពន្លឺឡាស៊ែរនៃកាំរស្មីដែលពោរពេញដោយថាមពលចូលទៅដល់ជាលិកាផ្ទាល់ដើម្បីកាត់បន្ថយការឈឺចាប់ កាត់បន្ថយការរលាក បង្កើនចលនាឈាម និងធើ្វឲ្យពេលវេលានៃការជាសះស្បើយមានលក្ខណៈលឿនជាង។ការព្យាបាលដោយឡាស៊ែរ គឺជាលទ្ធផលនៃភូតុងដែលមានទំនាក់ទំនងនឹងគីមីសាស្រ្ត និងជីវសាស្រ្តជាមួយនឹងជាលិកាបង្កជា “Photobiostimulation” ។ ឥទ្ធិពលដែលតែងតែកើតមាននៃការព្យាបាលប្រភេទនេះ ឧទាហរណ៍ នៅពេលពន្លឺព្រះអាទិត្យប៉ះត្រូវស្បែករបស់យើង វានឹងបង្កើតបានជាវីតាមីន D។ ដោយសារតែថាមពលនៃឡាស៊ែរកម្រិត IV, ពន្លឺជ្រាបចូលជ្រៅទៅក្នុងជាលិកាដែលបន្ទាប់មកអាចជុំរុញឲ្យបរិវេណដែលមានការខូចខាត និងឈឺចាប់នៃរាងកាយរបស់យើងបង្កើតការព្យាបាលជាលិកា។គំនិតនៃពន្លឺ បង្កើតឥទ្ធិពលជាលិកាដែលមានសុខភាពល្អមានវ័យដូចទៅនឹងការស្រាវជ្រាវដោយខ្លួនវាផ្ទាល់ ត្រូវបានកត់សំគាល់ ប៉ុន្តែមិនត្រូវបានគេយល់ដោយវេជ្ជបណ្ឌិតដើមជនជាតិគ្រីក។ ការប្រើប្រាស់ពន្លឺនៅក្នុងផ្នែកវេជ្ជសាស្រ្តក្នុងយុគសម័យទំនើបកើតមានមុនការអភិវឌ្ឍនៃឡាស៊ែរ ដែលបានប្តូរមកជាការព្យាបាលដោយពន្លឺ។ ឡាស៊ែរនាំឲ្យការព្យាបាលដោយពន្លឺឈានដល់គោលដៅ មានភាពជាក់លាក់ និងឆាប់រហ័ស។
ខាងក្រោមនេះ គឺជាបញ្ជីនៃប្រតិកម្មដែលត្រូវបានស្គាល់មួយចំនួននៅក្នុងរាងកាយ:• បំបាត់អាការៈរលាក• បំបាត់អាការៈឈឺចាប់ (កាត់បន្ថយការឈឺចាប់)• ព្យាបាលបញ្ហាឆ្អឹងខ្ចី និងសរសៃពួរបានឆាប់រហ័ស• ធ្វើឲ្យដំនើររបត់ឈាមប្រសើរឡើង• បង្កើនសកម្មភាពនៃការបំលែងអាហារ• ជីពចរ និងចំនុចម្ជុលវិទ្យាសាស្រ្ត
• ការជុំរុញ/តុល្យភាព• កាត់បន្ថយស្លាកស្នាម• ធ្វើឲ្យមុខងារសរសៃប្រសាទប្រសើរឡើង• ពង្រឹងប្រព័ន្ធភាពស៊ាំ• បង្កើនល្បឿននៃការផ្សះមុខរបួស
• ឈឺខ្នង និង ឈឺក
• ភ្លាត់ឌីស រលាកសរសៃពួរនៃជើង
• គ្រិចថ្លោះ សំពាធ
• អាការៈឈឺម្រាមដៃ
• ជីពចរ
• រលាកសាច់ដុំកែងដៃ (Tennis Elbow)
• រលាកសាច់ដុំកែងដៃ (Golf Elbow)
• របួសដោយរងសំពាធដដែលៗ
• ឈឺសរសៃ
• ជម្ងឺសរសៃដោយសារបញ្ហាទឹកនោមផ្អែម
• មុខរបួសមិនជាលក្ខណៈរ៉ាំរ៉ៃ
ក្នុងកំឡុងពេលជាងម្ភៃឆ្នាំនៃការប្រើប្រាស់ដោយអ្នកផ្តល់សេវាតំហែទាំសុខភាពនៅទូទាំងសកលលោក មានផលប៉ះពាល់តិចតួចបំផុតដែលត្រូវបានគេរាយការណ៍។ ម្តងម្កាល របួសចាស់ៗ ឬអាការៈឈឺចាប់មួយចំនួនអាចនឹងមានអារម្មណ៍ថាធ្ងន់ធ្ងរក្នុងរយៈពេលពីរឬបីថ្ងៃ នៅពេលដែលមានការឆ្លើយតបទៅនឹងការផ្សះមុខរបួស វានឹងមានលក្ខណៈសកម្មជាងបន្ទាប់ពីការព្យាបាល។
ពិតប្រាកដណាស់! ភាគច្រើនយើងប្រើប្រាស់ការព្យាបាលដោយឡាស៊ែរគួបជាមួយទម្រង់នៃការព្យាបាលដទៃទៀតដែលមាននៅក្នុងគ្លីនិករបស់យើង មានដូចជា: ការសម្រួលព្យាបាលតាមបែបខាយរ៉ូព្រែកធីក, DTS ព្យាបាលទាញពន្លាឌីសនៃឆ្អឹងកង, ម៉ាស៊ីនសម្រួលចលនាសាច់ដុំ, ការចុចជីពចរសាច់ដុំ, ការចាក់ម្ជុលវិទ្យាសាស្រ្តបែបអឺរ៉ុប, ម៉ាស៊ីន ATM2, ម៉ាស៊ីនព្យាបាលសាច់ដុំ និងតាមដានអាការៈបន្ទាប់ពីការវះកាត់។ ជាញឹកញាប់ ការព្យាបាលផ្សេងៗគ្នាជាច្រើន ដំនើរការក្នុងការរួមបញ្ចូលគ្នា ហើយការរួមបញ្ចូលនេះបង្កើនប្រសិទ្ធិភាពរបស់ពួកគេបានយ៉ាងខ្លាំង។
រាល់ការព្យាបាលម្តងៗ គឺមានរយៈពេលពីរបីនាទី ទៅ 15 នាទី អាស្រ័យលើទំហំ និងប្រភេទនៃបរិវេណដែលត្រូវព្យាបាល អាការៈរបស់អ្នកជម្ងឺ ប្រភេទពណ៌នៃស្បែក ។ល។ អ្នកជម្ងឺភាគច្រើននឹងទទួលអាការៈធូរស្រាលយ៉ាងតិចពី 6-10 ដង ខណៈបញ្ហារ៉ាំរ៉ៃច្រើននឹងត្រូវការការព្យាបាលច្រើនដង។
មិនទាំងស្រុងនោះទេ។ ផ្ទុយទៅវិញ អ្នកជម្ងឺមានអារម្មណ៍ល្អ និងកក់ក្តៅកំឡុងពេលព្យាបាល។
យើងប្រើប្រាស់ឡាស៊ែរ Gbox 15W កម្រិត IV ដែលត្រូវបានផលិតដោយរោងចក្រមួយក្នុងចំនោមរោងចក្រឈានមុខគេនៅក្នុងពិភពលោកខាងផ្នែកផលិតម៉ាស៊ីនព្យាបាលដោយឡាស៊ែរ (ផលិតម៉ាស៊ីនឡាស៊ែរដូចជា Diowave និង Aspen នៅក្នុងសហរដ្ឋអាមេរិក)។ ម៉ាស៊ីនឡាស៊ែររបស់យើងអាចប្រើប្រាស់បានតាមតម្រូវការ ដែលមានរលកថាមពល 810nm និង 980nm។ កម្រិត IV មានន័យថា ឡាស៊ែរ មានថាមពលគ្រប់គ្រាន់ក្នុងការបំផ្លាញភ្នែក ប្រសិនបើយើងមិនពាក់វ៉ែនតាការពារភ្នែកនៅពេលប្រើប្រាស់វា។ កម្រិត IV ជាឡាស៊ែររួមជាមួយនឹងថាមពល មានទំហំធំជាង 500milliwatts (ប្រាំរយមីលីវ៉ាត់)។ ឡាស៊ែរកម្រិត III (ឡាស៊ែរត្រជាក់) ប្រើប្រាស់ថាមពលពី 5milliwatts (ប្រាំមីលីវ៉ាត់) ទៅ500milliwatts (ប្រាំរយមីលីវ៉ាត់), យើងកំពុងប្រើប្រាស់ឡាស៊ែរដែលមានថាមពលពី 500milliwatts (ប្រាំរយមីលីវ៉ាត់) ឡើងដល់ 15.000milliwatts (មួយពាន់ប្រាំរយមីលីវ៉ាត់) ឬ 15W (ដប់ប្រាំវ៉ាត់)។