Attention Dear Patients, We've moved!
Foot orthotics

ទ្រនាប់បាតជើង

តើអ្វីជា ទ្រនាប់បាតជើង (Foot Orthotics)?

ទ្រនាប់បាតជើង (Orthotic) គឺជា ទ្រនាប់ដាក់ក្នុងបាតស្បែកជើងដែលធ្វើឡើង មានលក្ខណៈពិសេស និងត្រឹមត្រូវ គេធ្វើវាឡើង ដើម្បីកែតំរូវមុខងារ ប្រអប់ជើង ពីធម្មជាតិ។ មនុស្សជាច្រើនត្អូញ ត្អែរ ថាមានអាការៈឈឺប្រអប់ជើង កែងជើង ជង្គង់ គ្រេច កជើង និង ចង្កេះ ដែលទាំងនេះបណ្តាលមកពី មានទំរង់ មុខងារ ជើងមិនត្រឹម ត្រូវ។ ទ្រនាប់បាតជើង តំរង់ ប្រអប់ជើង និងឆ្អឹងកជើងសារជាថ្មី អោយត្រូវតាមទីតាំងដើមវិញ ហេតុដូច្នោះ វាកែតំរូវទំរង់មុខងារ ប្រអប់ជើង ពីធម្មជាតិ។ ដូច្នេះ វាជួយធ្វើអោយធូរស្រាលនូវបញ្ហាជាច្រើននៃផ្នែកផ្សេងៗ ទៀតនៃរាង កាយ។

តើនរណាត្រូវការ ទ្រនាប់បាតជើង?

ទ្រនាប់បាតជើង ជួយបំបាត់ការ ឈឺប្រអប់ជើង ជង្គង់ ខ្នង ដោយសារមានទំរង់មុខងារ ប្រអប់ជើង មិនត្រឹមត្រូវ។ នៅទីនេះ ប្រទេសកម្ពុជា និងប៉ែកផ្សេងៗនៃទ្វីបអាស៊ី មនុស្សជាច្រើនទទួលការឈឺចាប់ពីប្រអប់ជើងសំប៉ែត (Flat Feet)។ មាន ប្រអប់ជើងសំប៉ែត ជាទូទៅបានន័យថាកំណោងបាតជើងបានធ្លាក់ចុះ ហើយរមួលចូលក្នុង “ទាញចូលក្នុង” (ផ្នែកខាងក្នុង)។វាទាញកំលាំងជើងចូលក្នុង ពេលយើងដើរ ដែលអាចធ្វើអោយប៉ះពាល់ដល់កជើង ជង្គង់ និងសូម្បីតែ ចង្កេះ និងខ្នង។ អ្នកដែលមានជំងឺទឹកនោមផ្អែម ជាញឹកពាប់ត្រូវការប្រភេទ ទ្រនាប់បាតជើង ពិសេសនេះដែរ ដើម្បី ការពារពីរោគដំបៅ ប្រអប់ជើង ដែលទុកយូរមិនព្យាបាល នាំអោយឆ្លងមេរោគ ឬកាត់ចោល។ ប្រអប់ជើង ទាញចូលក្នុងនាំអោយ មានការរមួលទាញស្មងជើងចូល ក្នុង។ លទ្ធផលជាទូទៅ គឺបណ្តាល អោយ ឈឺជង្គង់ និង/ឬ ប្រអប់ជើង។

អំពី ទ្រនាប់បាតជើង របស់យើងខ្ញុំ

ដោយសារតែមានបញ្ហា ប្រអប់ជើង ជាច្រើនប្រភេទ មាន ទ្រនាប់បាតជើង ច្រើនប្រភេទខុសៗគ្នា។ ប្រភេទ ទ្រនាប់បាតជើង ដែលប្រើដើម្បីការពារ “គ្រោះ ថ្នាក់” ប្រអប់ជើង អ្នកជំងឺទឹកនោមផ្អែម គឺវាពិតជាខុសគ្នា ពីប្រភេទដែលប្រើសំរាប់អត្តពលិកដែលរត់100 គីឡូម៉ែតក្នុងមួយសប្តាហ៍ ហើយវា ក៏ខុសគ្នាដែរ ចំពោះ ស្រ្តីវ័យ កណ្តាលទទួលរងពីជំងឺ រលាកសន្លាក់ឆ្អឹងជង្គង់ ។

យើងមានមោទនៈភាពផ្តល់ជូននូវ ទ្រនាប់បាតជើង មានលក្ខណៈពិសេស តំរូវនឹង ប្រអប់ជើង និងមាន គុណភាពខ្ពស់ ដើម្បីបំពេញតំរូវការទៅតាមប្រភេទនៃបញ្ហា ប្រអប់ជើង ផ្សេងៗគ្នា។

យើងប្រើប្រាស់តែវត្ថុធាតុដើមណាដែលមានគុណភាពខ្ពស់ រួមមាន សារធាតុផ្សំដ៏រឹងមុំាម្យ៉ាងហៅថា កាបូនហ្វាយប័រ (Carbon Fiber) និងសារធាតុ Visco-elastic Thermoplastics. លទ្ធផលគឺធ្វើឡើង ដោយមានការកែតំរូវត្រឹមត្រូវ ងាយស្រួលពាក់ហើយអាចប្រើប្រាស់បានច្រើនឆ្នាំ។

តើមានបច្ចេកទេសអ្វីខ្លះ ដើម្បីធ្វើទ្រនាប់បាតជើង?

ទ្រនាប់បាតជើងពិសេសរបស់យើង ធ្វើឡើងដោយ Dr Brackenbury នៅគ្លីនិក ACC ប្រទេសវៀតណាម ។ ដើម្បីធ្វើទ្រនាប់បាតជើងដែលល្អឥតខ្ចោះបានយើងមានដំណាក់កាលមួយចំនួន។ ទ្រនាប់បាតជើងពិសេសមួយប្រភេទនេះ ធ្វើឡើងដោយ ការចាក់ពុម្ពប្រអប់ជើង ឬក៏ស្កែនទំរង់បាតជើង យ៉ាងជាក់លាក់។ គ្មានទំរង់ប្រអប់ជើង ឬក៏បញ្ហាប្រអប់ជើងណាដូចគ្នាទាំងស្រុងនោះទេ។ សូម្បីតែនៅពេលដែលកុំព្យូទ័រ និងម៉ាស៊ីនឌីជីថលត្រូវបានដាក់បញ្ចូលជាមួយនឹងការផលិតទ្រនាប់បាតជើងនេះ ភាគច្រើន យើងក៏នៅ តែធ្វើវាដោយដៃ។ យើងប្រើប្រាស់នូវវិធីសាស្ត្រប្រពៃណី ដូចជាបច្ចេកវិជ្ជាថ្មីៗចុងក្រោយ ដើម្បីផលិត ឡើងនូវទ្រនាប់បាតជើងផ្សេងៗគ្នា។

តើស្ថានភាពជំងឺអ្វីខ្លះដែលអាចជួយបាន?

ខាងក្រោមនេះជា បញ្ចីនៃស្ថានភាពជំងឺដែលទ្រនាប់បាតជើងរបស់យើងតែងតែអាចជួយបានៈ

• ប្រអប់ជើង សំប៉ែត
• ឈឺសរសៃពួរសាច់ដុំកែងជើង (Achilles Tendonitis)
• ឈឺកំណោងបាតជើង
• ឈឺកែងជើង
• ជំងឺពកឆ្អឹងមេជើង​(Bunions)
• ឈឺមេជើង
• ប្រអប់ជើងអ្នកជំងឺទឹកនោមផ្អែម
• ដុំសាច់ដុះលើសរសៃប្រសាទ (Morton Neuroma)
• ទំនាញ ប្រអប់ជើង ចូលក្នុង ​ (Pronation)

• ឈឺជង្គង់
• ឈឺស្មងជើង
• ជំងឺក្រិនស្បែកលើម្រាមជើង Corns
• ឈឺគល់ឆ្អឹង ប្រអប់ជើង Metatarsalgia
• ពកឆ្អឹងតូចៗដែលជាប់សរសៃពួរ Sesamoidities
• គ្រេច កជើង
• ឈឺសរសៃពួរ (Tendonitis)
• ឈឺផ្នែកខាងលើនៃ ប្រអប់ជើង (ខ្នងជើង)