ភ្លាត់ឌីសឆ្អឹងកង (Slipped Discs) / ការលៀនទ្រនាប់ឆ្អឹង (លៀនឌីស) (Disc Herniation) /ភ្លាត់ឌីសឆ្អឹងកង (Disc Prolapse)

1911403

ប្រសិនបើទ្រនាប់ឆ្អឹង (ឌីស) មួយឬច្រើននៅក្នុងឆ្អឹងកងរបស់លោកអ្នកមិនដំណើរការអាចបណ្តាលឲ្យមានការឈឺចាប់ខ្លាំង។

ទ្រនាប់ឆ្អឹង (ឌីស) គឺជារចនាសម្ព័ន្ធមួយដែលមានរំញោចខ្លាំង វាដើរតួជាទ្រនាប់ (cushions) ឬ ជាបូម (shock absorbers) ដើម្បីរុញច្រាននឹងកម្លាំងទំនាញនៅលើឆ្អឹងកង ហើយឌីសទាំងនេះក៏អនុញ្ញាតឲ្យលោកអ្នកមានចលនា និងភាពបត់បែនបានផងដែរ។ ពួកវាមានផ្ទុកនូវសរសៃប្រសាទជាច្រើនសម្រាប់ឲ្យយើងគ្រប់គ្រងចលនា និងឥរិយាបថរបស់យើង ហើយជាពិសេសដើម្បីការពារខួរឆ្អឹងខ្នងព្រមទាំងឬសសរសៃប្រព័ន្ធប្រសាទដែលអាចងាយរងការប៉ះទង្គិច ឬខូចខាត។

ប្រសិនបើទ្រនាប់ឆ្អឹង (ឌីស) ណាមួយមានការខូចខាតតាមរយៈឥរិយាបថមិនល្អ ការផ្លាស់ប្តូរថមថយ ឬដោយសារការប៉ះទង្គិច រងរបួស ជាលទ្ធផលវានាំអោយទ្រនាប់ឆ្អឹង (ឌីស) ទាំងនេះអាចមានការខូចខាតដូចជា បាត់បង់ជាតិទឹក ស្ដើងឬដាច់រហែកបាន។ ប្រការទាំងនេះនេះអាចបណ្ដាលឲ្យយើងមានការឈឺចាប់ខ្លាំងដែលពិបាកក្នុងការកម្រើក ស្ពឹក និងការឈឺចាប់ចុះតាមដៃឬជើង។

ការហើមជាលិកានៅក្នុងចំណោមឌីសមិនដំណើរការ

អ្វីដែលកើតឡើងគឺការហើមជាលិកានៅក្នុងចំណោមឌីសមិនដំណើរការ និងត្បៀតសរសៃប្រសាទដែលសរសៃប្រសាទទាំងនោះចេញពីឆ្អឹងកងខ្នង។ បញ្ហានេះអាចនាំឲ្យមានការឈឺចាប់ខ្លាំងតាមសរសៃប្រសាទ ហើយប្រសិនបើសរសៃប្រសាទនោះផ្គត់ផ្គង់ដល់សរីរាង្គណាមួយ សរីរាង្គនោះក៏អាចមានផលប៉ះពាល់ធ្ងន់ធ្ងរជាមួយនឹងផលវិបាកដែលអាចកើតមានបានផងដែរ។

ការលៀនទ្រនាប់ឆ្អឹង (លៀនឌីស) កើតឡើងជាច្រើន ហើយជាធម្មតាដោយសារការលៀនឌីសឆ្អឹងកងខ្នងវាមានលក្ខណៈស្មុគស្មាញដោយសារតែកម្លាំងសាច់ដុំខ្សោយ និងទម្លាប់មានឥរិយាបថមិនល្អដែលយើងមើលឃើញមាននៅគ្រប់ទីកន្លែង  វាជាការសំខាន់ណាស់ដែលពួកគេត្រូវបានទទួលការព្យាបាលដោយអ្នកជំនាញឆ្អឹងខ្នង។នេះគឺជាទម្រង់ទូទៅបំផុតមួយក្នុងចំណោមទម្រង់ទូទៅបំផុតនៃការខូចទ្រង់ទ្រាយឬថមថយ ឬភាពចាស់មុនអាយុនៃឆ្អឹងកង។ អ្វីដែលយើងមានអារម្មណ៍ដំបូងមានដូចជា ការឈឺខ្នង ជាការពិតណាស់វាអាចជាសញ្ញាដែលថមថយនៃឆ្អឹងទ្រនុងខ្នងកំពុងតែចាប់ផ្តើមកើតមានហើយ។ ការព្យាបាលដោយសំរួលឆ្អឹងខ្នង សន្លាក់ផ្សេងៗ បែបខាយរ៉ូព្រែកធីកវាអាចជួយស្តារចលនា និងសំរួលសន្លាក់ឆ្អឹងទ្រនុងខ្នងអោយមកទីតាំងប្រសើរមកវិញដើម្បីកាត់បន្ថយការលៀន និងហើមឌីស ។ ការធ្វើដូចនេះវាអាចជួយកាត់បន្ថយការរលាកនៅជុំវិញសន្លាក់ ដូច្នេះដំណើការយឺតៗនៃការជាសះស្បើយរបស់ជាលិការទន់នៅជុំវិញវាអាចចាប់ផ្តើមដែរ។

Tissue-bulges copy copy

ការវះកាត់ទ្រនាប់ឆ្អឹង (ឌីស) ឆ្អឹងកងជាទូទៅមិនបានបំបាត់ឬសគល់នៃបញ្ហាឡើយ

ដោយសារការឈឺចាប់ដែលបណ្តាលមកពីបញ្ហាឌីស ជារឿយៗអាចនាំឲ្យមានសភាពធ្ងន់ធ្ងរខ្លាំង ហើយអ្នកជំងឺជាច្រើនត្រូវបានបញ្ជូនទៅធ្វើការវះកាត់តែម្ដង។ ជាអកុសលការវះកាត់ទ្រនាប់ឆ្អឹង (ឌីស) ជាទូទៅវាមិនបានបំបាត់ឬសគល់ដែលជាដើមចោទនៃបញ្ហានោះទេ វាមានតែផលវិបាកប៉ុណ្ណោះដែលអាចនាំឲ្យអ្នកធ្វើការវះកាត់បន្ថែមទៀត ហើយការវះកាត់ឆ្អឹងបញ្ចូលគ្នានេះដែរ ជាធម្មតាវាពុំមានលទ្ធផលល្អសំរាប់ការព្យាករណ៍រយៈពេលវែងនោះឡើយ៕

មនុស្សភាគច្រើនមិនដឹងថាទ្រនាប់ឆ្អឹង (ឌីស) នៅចន្លោះឆ្អឹងកងវាមិនមានការផ្គត់ផ្គង់ដោយសរសៃឈាមនោះទេ ហើយទ្រនាប់ឆ្អឹង (ឌីស) ទាំងនេះវាពឹងផ្អែកទាំងស្រុងលើកាទទួលតំហែទំា ចលនា និងភាពបត់បែនរបស់យើងធម្មតាយើងសម្រាប់អោយទ្រនាប់ឆ្អឹង (ឌីស)មានសុខភាពល្អ។ នៅពេលដែលសន្លាក់ និងឆ្អឹងទាំងនេះធ្វើចលនាបានធម្មតាមកវិញ អាហារូបត្ថម្ភ ជាតិទឹកនឹងត្រូវបានស្រូបឬប៊ឺតចូលទៅក្នុងទ្រនាប់ឆ្អឹង (ឌីស)។ បន្ទាប់ពីនោះចលនាបន្ថែមទៀតដើម្បីជួយស្រូបយកចេញនូវកាកសំណល់ (metabolism)។ បើគ្មានចលនាធម្មតាទាំងនេះទេ វាអាចធ្វើអោយទ្រនាប់ឆ្អឹង (ឌីស) បាត់បង់ជាតិទឹក(ដូចនេះធ្វើអោយឌីសតូចទៅៗ) មិនអាចជៀសបាន និងខូច។

International Chiropractic Clinic មានដំណោះស្រាយដោយដោយមិនវះកាត់

ជាសំណាងល្អនៅ ICC យើងមានដំណោះស្រាយបម្រុងដោយមិនចាំចាំបាច់វះកាត់សម្រាប់អ្នកបញ្ហាទ្រនាប់ឆ្អឹង (ឌីស) ឆ្អឹងកងរបស់អ្នក។ នៅពេលពិគ្រោះយោបល់ដ៏ម៉ត់ចត់ជាលើកដំបូង ប្រវត្តិករណីទាំងមូល និងការត្រួតពិនិត្យឆ្អឹងខ្នង ទម្រង់រាងកាយ សាច់ដុំ និងសរសៃប្រសាទនឹងត្រូវបានអនុវត្ត ហើយការថតកាំរស្មីអ៊ិច MRI ឬការធ្វើតេស្តផ្សេងៗទៀតដែលបានស្នើសុំក្នុងករណីចាំបាច់។ នៅពេលយើងមានព័ត៌មានចាំបាច់ទាំងអស់នេះហើយយើងនឹងកំណត់ថាតើអ្នកជាបេក្ខជនសមស្របសម្រាប់កម្មវិធីស្តារនីតិសម្បទារបស់យើងដែរឬយ៉ាងណា។

យើងនឹងប្រើប្រាស់ការការសំរួលឆ្អឹងកងជាក់លាក់ ឬ “ការតម្រង់” ការព្យាបាលដោយម៉ាសុីនទាញពន្លាឌីស DTS Disc Decompression Therapy (ទម្រង់នៃការទាញពន្លាតដើម្បីជួយកាត់បន្ថយសម្ពាធឌីសដែលមានប្រសិទ្ធភាពខ្ពស់) លំហាត់ប្រាណស្រាលៗដើម្បីភាពបត់បែននឹងចលនានៃឆ្អឹងទ្រនុងខ្នង ហើយនិងការហាត់ប្រាណផ្សេងៗទៀតដើម្បីរក្សាលំនឹង និងកែលម្អមុខងាររបស់ឆ្អឹងកង ដើម្បីធានាថាយើងនឹងសម្រេចបាននូវលទ្ធផលដ៏ប្រសើរបំផុត។

តាមរយៈការស្តារវិធីដែលឆ្អឹងកងរបស់អ្នកដំណើរការ ទ្រនាប់ឆ្អឹង (ឌីស) និងជាលិកាទន់អាចឆាប់ជាសះស្បើយ ការចូលរួមពីសរសៃប្រសាទអាចត្រូវបានកាត់បន្ថយ ការឈឺចាប់អាចធូរស្រាល ហើយលំនឹងកាន់តែប្រសើរអាចវិលត្រឡប់មកវិញ។SCOLISIS ជំងឺខ្នងវៀច ឬកោង (Scoliosis)

 ជំងឺខ្នងវៀច ឬកោងគឺជាភាពខុសប្រក្រតីមួយនៃឆ្អឹងកងខ្នងរបស់យើង ដែលជាធម្មតាយើងអាចមើលឃើញវាច្បាស់ដោយមានការវៀចនៅលើឆ្អឹងខ្នង។ យើងអាចវាស់កម្រិតនៃឆ្អឹងខ្នងវៀចបានតាមរយះកាំរស្មីអ៊ិច( X-ray) ចំពីមុខ ឬពីក្រោយ។

ជារឿយៗជំងឺខ្នងវៀចឬកោង កើតមានជាញឹកញាប់បំផុតចំពោះក្មេងស្រី ហើយជាធម្មតាវាលេចឡើងតាំងពីកុមារភាពមកម្ល៉េះ។ ជំងឺខ្នងវៀចឬកោង អាចមើលឃើញតាមរយៈកម្ពស់ស្មាមិនស្នើគ្នា ដែលបណ្ដាលអោយរចនាសម្ព័ន្ធគ្រោងឆ្អឹងបាត់បង់តុល្យភាព ឬមានការផ្លាស់ប្ដូរនូវជំហខ្លួនទាំងមូល។ ជារឿយៗ យើងតែងតែមើលឃើញថាឆ្អឹងស្លាបប្រជៀវម្ខាងនឹងលយចេញជាងឆ្អឹងម្ខាងទៀត។

ប្រសិនបើបញ្ហាខ្នងវៀចឬកោង មិនត្រូវបានប្រទះឃើញទាន់ពេល និងឆាប់ការពារទប់ស្កាត់ទេនោះ វាអាចនឹងវិវត្តន៍ទៅមុខកាន់តែខ្លាំង ជាងនេះទៅទៀតនោះវាអាចធ្វើឲ្យមានការផ្លាស់ប្តូររូបរាងរបស់យើងទាំងមូល ដែលអាចមើលឃើញកានតែច្បាស់នូវភាពខុសប្រក្រតីនៃឥរិយាបថ ហើយបញ្ហានេះក៏អាចជាប្រភពនៃការឈឺចាប់សម្រាប់កុមារផងដែរ។

ជំងឺខ្នងវៀច ឬកោងគួរទទួលបានការវាយតម្លៃ និងពិនិត្យតាមរយៈគ្រូពេទ្យជំនាញព្យាបាលឆ្អឹងខ្នងបែបខាយរ៉ូព្រែកធីក ជាធម្មតាប្រសិនបើអ្នកមានប្រវត្តិគ្រួសារដែលមានឆ្អឹងកងខុសប្រក្រតី ហើយប្រសិនបើកុមារត្អូញត្អែរពីការឈឺចាប់ ចុករោយ មានរោគសញ្ញាផ្លូវដង្ហើម ការលំបាកក្នុងពោះផ្សេងៗខុសពីធម្មតា ព្រមទាំងបញ្ហាដើមទ្រូងផ្សេងទៀត។

សរសៃប្រសាទនៅកណ្តាលខ្នង និងផ្នែកចង្កេះ (ធម្មតាកន្លែងដែលរកឃើញឆ្អឹងកងកោងឬវៀច)ជាកន្លែងដែលបញ្ជូនកម្លាំង ថាមពល ព័ត៌មាន និងរលកសញ្ញាទៅកាន់សរីរាង្គសំខាន់ជាច្រើននៅក្នុងខ្លួនរបស់យើង ហើយសំពាធនិងភាពតានតឹងលើប្រព័ន្ធនេះដែលបណ្ដាលមកពីការបង្វិលនៃឆ្អឹងកង និងឥរិយាបថដែលមិនត្រឹមត្រូវ វាមានពាក់ព័ន្ធនឹងជំងឺខ្នងវៀចឬកោង ហើយវាក៏អាចបណ្តាលឲ្យសរីរាង្គយើងមានដំណើរការខុសប្រក្រតីធ្ងន់ធ្ងរបានផងដែរ។

ជម្រើសនៃការវះកាត់សម្រាប់បញ្ហាឆ្អឹងកងខ្នងកោងឬវៀចវាអាចមានការឈឺចាប់ និងស្លាកស្នាមខ្លាំង ហើយគួរអោយសោកស្តាយជាងនេះទៀតនោះវាមានហានិភ័យខ្ពស់ចំពោះការឆ្លងមេរោគ ការខូចខាតសរសៃប្រព័ន្ធប្រសាទ និងអាចធ្វើអោយផ្នែកខាងលើ និងខាងក្រោមនៃចំណុចវះកាត់មិនដំណើរការ។ ជម្រើសផ្សេងៗទៀតគួរត្រូវបានប្រើប្រាស់មុននឹងសំរេចចិត្តទទួលការវះកាត់។

នៅ ICC យើងមានផ្តល់វិធីសាស្រ្តខុសៗគ្នាជាច្រើនចំពោះការព្យាបាលលើឆ្អឹងខ្នងវៀចឬកោង ។ ប្រសិនបើអ្នកឬមនុស្សជាទីស្រឡាញ់របស់អ្នកមានការឈឺចាប់ពីបញ្ហាឆ្អឹងខ្នងកោងឬវៀច យើងអាចមានដំណោះស្រាយសំរាប់អ្នកដោយមិនចំបាច់ត្រូវធ្វើការវះកាត់ឡើយ។

ជាដំបូងយើងត្រូវធ្វើការការសាកសួរអំពីប្រវត្តជំងឺ ការត្រួតពិនិត្យ ការថតរូបភាព និងការធ្វើតេស្តផ្សេងទៀតអាចជួយប្រាប់យើងបានថាតើអ្នកជាបេក្ខជនសម្រាប់ពិធីសារស្តារនីតិសម្បទាដែរឬយ៉ាងណា។

សូមទូរស័ព្ទទំនាក់ទំនងក្នុងថ្ងៃនេះដើម្បីធ្វើការណាត់ជួបពិគ្រោះយោបល់ ដើម្បីពិនិត្យមើលថាតើវេជ្ជបណ្ឌិតនៅអុីនធើណេសិនណល ខាយរ៉ូព្រែកធីក គ្លីនិក (International Chiropractic Clinic) អាចជួយអ្នកបានដែរឬយ៉ាងណា។