តើអ្វីទៅជាការព្យាបាលដោយវិធីក្តៅ និងត្រជាក់?
ការព្យាបាលដោយវិធីក្តៅ និង ត្រជាក់ ឬ អាចហៅបានម្យ៉ាងទៀតថា ការព្យាបាលដោយកម្តៅ ដោយប្រើប្រាស់វិធីក្តៅ ឬ ត្រជាក់ដើម្បីបំបាត់ការឈឺចាប់ កាត់បន្ថយការរលាក និងធ្វើឱ្យចរន្តឈាមរត់បានល្អ ការព្យាបាលដោយវិធីក្តៅមានប្រសិទ្ធភាពដោយជួយបង្កើនលំហូរឈាមទៅកាន់តំបន់ដែលរងការប៉ះពាល់។ វិធីបែបនេះអាចជួយបញ្ជូនអុកស៊ីសែន និងសារធាតុចិញ្ចឹមទៅជាលិកា និងទាញយកកាកសំណល់ចេញ។ វាក៏អាចជួយបន្ធូរសាច់ដុំ និងកាត់បន្ថយការឈឺចាប់ផងដែរ។ ការព្យាបាលដោយវិធីត្រជាក់មានប្រសិទ្ធភាព ជួយកាត់បន្ថយលំហូរនៃឈាមទៅកាន់តំបន់ដែលរងការប៉ះពាល់។ វិធីបែបនេះអាចជួយកាត់បន្ថយការរលាក និង ហើម។ វាក៏អាចជួយ អោយតំបន់នោះស្ពឹក ដែលនឹងផ្តល់ភាពធូរស្រាលពីការឈឺចាប់បណ្តោះអាសន្ន។ ប្រភេទនៃការព្យាបាលដ៏ល្អបំផុត ដែលនឹងត្រូវបានជ្រើសយកមកប្រើប្រាស់អាស្រ័យលើស្ថានភាពដែលកំពុងព្យាបាល។ ចំពោះការរងរបួសស្រួចស្រាវ ដូចជាគ្រិចថ្លោះ ឬ ភាពតឹងរឹង ត្រូវបានណែនាំអោយប្រើប្រាស់វិធីត្រជាក់។ ដោយសារតែវិធីនេះវាអាចជួយកាត់បន្ថយភាពហើម និង ការឈឺចាប់។ ចំពោះការឈឺចាប់រ៉ាំរ៉ៃ ដូចជាជំងឺរលាកសន្លាក់ ឬ ឈឺសាច់ដុំ ការព្យាបាលដោយវិធីក្តៅអាចនឹងមានប្រសិទ្ធភាពជាង។