Attention Dear Patients, We've moved!

ការឈឺចាក់ចុះមកដៃ និងជើង

ការឈឺចាក់ចុះមកដៃ ជើង ប្រអប់ជើង ឬម្រាមជើងអាចជាការបង្ហាញពីស្ថានភាពធ្ងន់ធ្ងរដែលពាក់ព័ន្ធនឹងការគៀបឬត្បៀតសរសៃប្រព័ន្ធប្រសាទ។

ការឈឺចាប់អាចចេញពីប្រភពមួយចំនួន ហើយជារឿយៗវាមានពាក់ព័ន្ធជាមួយនឹងការលៀនឌីស (ទ្រនាប់ទ្រាប់ឆ្អឹងកង) ការគៀបសរសៃប្រព័ន្ធប្រសាទដោយសារការរលាកសន្លាក់ ជាលិការមានស្នាម ការកន្រ្តាក់ជាប់គាំងនៃសាច់ដុំ ឬការលាកតាមសរសៃប្រព័ន្ធប្រសាទជាដើម។

ជាទូទៅ ការឈឺចាប់នេះត្រូវបានដឹងថាជាការឈឺចាក់ខ្លាំង នាំអោយមានអាការះឈឺចាក់ចុះតាមដៃ ឬជើង ដែលជារឿយៗមានការឈឺតាមគន្លងនៃសរសៃប្រព័ន្ធប្រសាទ។ ការឈឺចាប់ចាក់ចុះតាមសរសៃប្រព័ន្ធប្រសាទទាំងអស់នេះ អាចនាំឲ្យយើងកំណត់និងដឹងពីកន្លែងដែលជាដើមចោទនៃបញ្ហាបាន។

មុនទទួលការព្យាបាល ជាដំបូងនៅ ICC យើងត្រូវធ្វើការពិគ្រោះយោបល់ដ៏លម្អិតមួយដែលរួមមានប្រវត្តិករណីពិស្តារការត្រួតពិនិត្យទៅលើទម្រង់រាងកាយ សាច់ដុំ និងសរសៃប្រសាទចាំបាច់ជាមុនសិន ដោយសារតែជាដំបូងឡើយយើងត្រូវកំណត់ថាតើអ្នកជាបេក្ខជនសក្ដិសមសម្រាប់ស្តារនីតិសម្បទាឆ្អឹងកងដែលយើងអនុវត្តនៅក្នុងគ្លីនិកយើងដែរឬយ៉ាងណា។

ប្រសិនបើចាំបាច់យើងនឹងថតកាំរស្មីអ៊ិចដើម្បីឲ្យយើងអាចមើលឃើញកាន់តែច្បាស់នូវការផ្លាស់ប្តូរ និងបញ្ហាដែលកំពុងកើតមានឡើងលើឆ្អឹងកងរបស់អ្នក។  នៅពេលដែលយើងទទួលបាននូវពត៌មានចាំបាច់ទាំងអស់នេះហើយយើងនឹងធ្វើរការណែនាំនិងរៀបចំអំពីការព្យាបាល ដើម្បីផ្តល់ជូនលោកអ្នកអំពីការថែទាំដ៏ប្រសើរបំផុត។

ជាក់ស្តែងណាស់ ការព្យាបាលកាន់តែចាប់រហ័ស លទ្ធផលទទួលបានក៏កាន់តែប្រសើរដែរ។ យើងមិនចាំបាច់រងការឈឺចាប់ដោយសារការឈឺចាប់ចាក់តាមសរសៃនេះឡើយ។

សូមទូរស័ព្ទមកក្នុងថ្ងៃនេះដើម្បីទទួលបានវិធីសាស្រ្តដែលធ្វើឲ្យស្ថានភាពនៃការឈឺចាប់នាពេលបច្ចុប្បន្ន របស់លោកអ្នកបានធូរស្បើយឡើយវិញ។