Attention Dear Patients, We've moved!

ឈឺជង្គង់

មានបញ្ហាជាច្រើនរាប់មិនអស់ដែលបណ្តាលអោយមានការឈឺជង្គង់។ មានតែករណីមួយចំនួនប៉ុណ្ណោះដែលចាំបាច់ត្រូវទទួលការវះកាត់ ហើយភាគច្រើននៃការឈឺចាប់នេះអាចព្យាបាលបានយ៉ាងមានប្រសិទ្ធិភាព។

ជាធម្មតាយើងមិនដឹងថាការឈឺជង្គង់ភាគច្រើន “វិវឌ្ឍន៍”  វាបណ្តាលមកពីការខុសប្រក្រតី និងមិនត្រឹមត្រូវនៃឆ្អឹងប្រអប់ជើង ជើង និងឆ្អឹងត្រគាកនោះទេ។

ជាធម្មតាបញ្ហានៅជើងទាំងនេះវាអាចធ្វើអោយមានផលប៉ះពាល់ដល់រចនាសម្ព័នផ្សេងទៀតនៃរាងកាយ។ ជីវមេកានិកមិនត្រឹមត្រូវនៃជើង អាចបណ្ដាលអោយមានបញ្ហាឈឺជើងដូចជា  (ជំងឺរលាកសាច់ដុំបាតជើង plantar fasciitis, ដុះឆ្អឹងខ្ចីកែងជើង heel spur ជំងឺពកឆ្អឹងមេជើង bunions ។ល។) ហើយជារឿយៗជង្គង់គឺជាផ្នែកដំបូងគេដែលឈឺចាប់ មុននឹងវាវិឌ្ឍន៍ទៅដល់ត្រគាក ឆ្អឹងផាល និងតួឆ្អឹងខ្នង។

ដើម្បីកាត់បន្ថយការឈឺប្រអប់ជើង និងជង្គង់អោយមានប្រសិទ្ធភាពខ្ពស់នោះ យើងចាំបាច់ត្រូវព្យាបាលទៅលើឬសគល់នៃបញ្ហាប៉ុណ្ណោះ។ ឱសថបំបាត់ការឈឺចាប់ និងប្រឆំាងការរលាកវាគ្រាន់តែជួយកាត់បន្ថយការឈឺចាប់ និងរលាកជាបណ្តោះអាសន្នតែប៉ុណ្ណោះ មិនតែប៉ុណ្ណោះថែមទំាងអាចធ្វើអោយប៉ះពាល់សុខភាពទៀតផង។  ភាពជោគជ័យនៃការព្យាបាលរបស់យើងទៅលើជំងឺជើង និង/ឬ ជង្គង់រុំារ៉ៃមាន៦វិធីសាស្រ្តៈ

  1. ព្យាបាលបែបខាយរ៉ូព្រែកធីក ដោយសំរួលឆ្អឹងខ្នង ឆ្អឹងផាល ជង្គង់ និងជើងដើម្បីកែប្រែចលនាដែលគ្មានលំនឹង

  2. ប្រើប្រាស់ឧបករណ៍ឬម៉ាស៊ីនផ្សេងៗ (Physiotherapy modalities) ជាជំនួយដើម្បីពន្លឿនការព្យាបាល និងរបួសជាលិការទាំងឡាយ

  3. ប្រសិនបើចាំបាច់យើងអាចតំរូវអោយពាក់ទ្រនាប់បាតជើងដើម្បីជួយកែប្រែប្រអប់ជើង បំបាត់ការរមួលសាច់ដុំបាតជើង និងសន្លាក់ជង្គង់

  4. ប្រើប្រាស់អាហារបំប៉នដែលមានសារធាតុ Glucosamine Sulphate Chondroitin Sulphate MSM ព្រមទាំងធាតុខនិជ និងវីតាមីនផ្សេងៗទៀតដើម្បីជួយជួសជុលភាពខូចខាតនៃឆ្អឹងខ្ចីជង្គង់ និងជាលិកាទន់ផ្សេងៗទៀត

  5. លំហាត់ប្រាណដើម្បីកែតម្រូវ រក្សាលំនឹង និងជួយពង្រឹងនូវរចនាសម្ព័ន្ធរបស់សន្លាក់

  6. ផ្តល់ដំបូន្មានអំពីរបៀបរស់នៅ ដើម្បីកាត់បន្ថយសំពាធ និងស្រេស្តដែលពាក់ព័ន្ធនឹងសន្លាក់ (តួយ៉ាងដូចជាជ្រើសរើសប្រភេទស្បែកជើងមិនបានត្រឹមត្រូវ វាអាចបង្កអោយមានបញ្ហាកាន់តែយូរ…។)

សូមកុំស្ទាក់ស្ទើរទៀត ទាក់ទងមកយើងខ្ញុំឥលូវនេះ ប្រសិនបើលោកអ្នកចង់អញ្ជើញមកពិនិត្យ