DTS ការព្យាបាលដោយទាញពន្លាឌីស គឺជាការព្យាបាលជំនួសឲ្យការវះកាត់យ៉ាងមានប្រសិទ្ធិភាពចំពោះបញ្ហាឌីស និងភាពសឹករិចរិលនៃឆ្អឹងទ្រនុងខ្នង
ការទាញពន្លាឆ្អឹងកងខ្នង ត្រូវបានផ្សព្វផ្សាយថាជាវិធីសាស្រ្តដែលមានសុវត្ថិភាព និងប្រសិទ្ធិភាពដោយគ្មានភាពប្រថុយប្រថានធម្មតាទាក់ទងទៅនឹងរោគឆ្លងដូចជាការចាក់ថ្នាំ ថ្នាំសន្លប់ ឬក៏ការវះកាត់។ ICC មានសេចក្តីសោមនសនឹងធ្វើការណែនាំជូនពីការព្យាបាលដំបូងគេបំផុតនេះនៅកណ្តាលទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា។
ការព្យាបាលដោយ DTS មានលក្ខណៈសាមញ្ញ ប៉ុន្តែវាជាឧបករណ៍មានភាពវ័យឆ្លាតដែលត្រូវបានផលិតឡើងដោយរោងចក្រផលិតឧបករណ៍ស្តារកាយសម្បទាឈានមុខគេនៅក្នុងសហរដ្ឋអាមេរិក ដែលមានឈ្មោះថា The Chattanooga Group ។ បច្ចេកទេស DTS ត្រូវបានបង្កើតឡើងដំបូងនៅក្នុងប្រទេសអាមេរិច ហើយបច្ចុប្បន្នត្រូវបានទទួលស្គាល់ថាជាឧបករណ៍ព្យាលឈានមុខគេសម្រាប់បំបាត់អាការៈឈឺខ្នង និងក ដែលជាការឥទ្ធិពលពីបញ្ហាឌីស ឬភាពសឹករិចរិលនៃឆ្អឹងកង។ ប្រសិនបើលោកអ្នកមានបញ្ហាឈឺចង្កេះ ត្បៀតសរសៃប្រសាទ ឈឺរលាកសរសៃពួរ ឈឺក ឬក៏រោគសញ្ញាផ្សេងៗទាក់ទងទៅនឹងការខូច ឬសឹកឌីសមានដូចជា ហើមឌីស ឌីសលយចេញមកក្រៅ លៀនឌីស និង រន្ធសរសៃប្រសាទតូចចង្អៀត…វិធីសាស្រ្តព្យាបាលដោយគ្មានការវះកាត់និងថ្នមៗនេះអាចផ្តល់ឲ្យលោកអ្នកនូវភាពធូរស្រាល។
បច្ចេកទេសនៃការព្យាបាលទាញពន្លាឆ្អឹងកងនេះបានបង្ហាញពីសមត្ថភាពនូវការទាញញែកឆ្អឹងកងចេញពីគ្នាយ៉ាងស្រាលៗ បង្កើតចន្លោះប្រហោងផ្នែកខាងក្នុងនៃឌីសដែលជាគោលដៅដែលយើងចង់បាន។ ‘ប្រសិទ្ធិភាពនៃចន្លោះប្រហោង’ នេះត្រូវបានគេដឹងថាជាសំពាធអវិជ្ជមានផ្នែកខាងក្នុងនៃឌីស។ សំពាធអវិជ្ជមានអាចនឹងនាំឲ្យការទាញនៃឌីសដែលលៀន ឬហើមត្រលប់ចូលទៅក្នុងវិញ ហើយបន្ថយសំពាធដែលមានទៅលើឬសសរសៃប្រសាទ ថង់ស្រោបខួរឆ្អឹងខ្នង ឬក៏ទាំងពីរតែម្តង។ វាមានអារម្មណ៍តិចតួចបំផុតក្នុងពេលទាញម្តងៗ ប៉ុន្តែបន្ទាប់ពីការព្យាបាលបន្តិចម្តងៗ លទ្ធផលគឺមានប្រសិទ្ធិភាពខ្លាំង។
ការពន្លាជារង្វង់ និងការសម្រាកដោយផ្នែក បន្ទាប់ពីការព្យាបាលមួយរយៈពេល ជំរុញឲ្យមានការសាយភាយនៃជាតិទឹក អុកស៊ីសែន ហើយនឹងសារធាតុទឹកសំបូរដោយជីវជាតិពីផ្នែកខាងក្រៅនៃឌីសឲ្យជ្រាបចូលទៅក្នុង។ ជីវជាតិទាំងនេះអាចធ្វើឲ្យជាតិសរសៃនៃឌីសដែលដាច់រហែក និងសឹករិចរិលចាប់ផ្តើមជាផ្សះឡើងវិញ។
សម្រាប់ចង្កេះ អ្នកជម្ងឺសម្រាកស្រួលដោយការគេងផ្ងារ ឬគេងផ្កាប់នៅលើម៉ាស៊ីនទាញពន្លាឌីស ជាមួយនឹងបន្ទះខ្សែដែលត្រឹមត្រូវព័ទ្ធជុំវិញចង្កេះ និងបន្ទះផ្សេងមួយទៀតព័ទ្ធជុំវិញផ្នែកខាងក្រោមទ្រូង។ សម្រាប់ក អ្នកជម្ងឺសម្រាកស្រួលដោយការគេងផ្ងារជាមួយនឹងបន្ទះកៅស៊ូទន់មួយគួដាក់ពីក្រោយក។ អ្នកជម្ងឺជាច្រើនរីករាយក្នុងការព្យាបាល ដែលជាធម្មតា វាមានភាពអារម្មណ៍ថាស្រួលខ្លួន ហើយអាចទ្រាំទ្របានយ៉ាងល្អ។ មានអ្នកជម្ងឺជាច្រើនគេងលក់កំឡុងពេលព្យាបាល!
DTS ការព្យាបាលទាញពន្លាឆ្អឹងកង គឺមានប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាលករណីមួយចំនួនដូចខាងក្រោម:
• បញ្ហាឌីសឆ្អឹងកងក*
• បញ្ហាឌីសឆ្អឹងកងចង្កេះ*
• ភាពសឹករិចរិលនៃឆ្អឹងទ្រនុងខ្នង
• ឈឺចង្កេះ
• ឈឺក
• ឈឺរលាកសរសៃពួរ (ឈឺជើង) ឬឈឺដៃ
• រន្ធសរសៃប្រសាទតូចចង្អៀត (ភាពជោគជ័យមានកំរិតប្រសើរឡើងពី 20% to 50% )
• ភាពបរាជ័យពីការវះកាត់ឆ្អឹងខ្នង (ប្រសិនបើមិនមានដាក់ដែក ហើយអាស្រ័យលើអាការៈ)
• រលាកសន្លាក់ឆ្អឹង
• សន្លាក់ឆ្អឹងខ្នងខុសគន្លាក់
* អាការៈជម្ងឺទាក់ទងនឹងឌីស សំដៅទៅលើការប្រមូលផ្តុំនៃការខុសគន្លាក់ដោយសារការសឹករិចរិលដែលអាចឈានទៅដល់ការឈឺចង្កេះតាមអាយុកាលរបស់មនុស្ស (ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាថ្មីបំផុតបានបង្ហាញថាមនុស្សមានអាការៈឈឺចង្កេះលឿនជាង ១៦ឆ្នាំ នៅក្នុងបញ្ជីនាពេលបច្ចុប្បន្ន!) វាត្រូវបានគេដឹងថាជាជម្ងឺឆ្អឹងកងសង្កត់ជាប់គ្នា។ មានដំនើរវិវឌ្ឍន៍សំខាន់ៗ ៣ យ៉ាងដែលបង្កើតឡើងជាជម្ងឺទាក់ទងនឹងឌីស:
• ការបង្អាក់របស់ឌីសផ្នែកខាងក្នុង (ក្លន, ភ្លាត់, លៀន, ត្បៀតសរសៃ ។ល។)
• ជម្ងឺសឹកឌីស
• អស្ថេរភាពនៃការបែងចែករបស់សរសៃប្រសាទ
DTS ការព្យាលបាលទាញពន្លាឆ្អឹងកងនាំលោកអ្នកទៅកាន់ភាពធូរស្បើយយូរអង្វែងពីបញ្ហារ៉ាំរ៉ៃ។ វាមាន ៣ ដំនាក់កាលដែលត្រូវយកចិត្តទុកដាក់។
ដំនាក់កាលទី១: ការព្យាបាល
ដំនាក់កាលទី២: ស្ថេរភាពនៃរចនាសម្ព័ន្ធ
ដំនាក់កាលទី៣: ការទ្រទ្រង់របស់ប្រព័ន្ធសាច់ដុំ
DTS ការព្យាបាលដោយទាញពន្លា ត្រូវបានអនុវត្តនៅលើម៉ាស៊ីនដែលបានតុបតែងជាពិសេសមិនថាក្នុងទីតាំងគេងផ្កាប់ ឬក៏គេងផ្ងារ។ អ្នកជម្ងឺនៅតែស្លៀកសំលៀកបំពាក់ពេញលេញកំឡុងពេលព្យាបាល។ អ្នកជម្ងឺនឹងត្រូវបានគេតម្រូវឲ្យស្ថិតនៅទីតាំងយ៉ាងសមរម្យនៅលើម៉ាស៊ីន ហើយល្មមនឹងខ្សែក្រវ៉ាត់ព័ទ្ធជុំវិញ។ ឧបករណ៍ទាញដែលគ្រប់គ្រងដោយកុំព្យូទ័រ ត្រូវបានគេដាក់កម្មវិធីដើម្បីផ្តល់នូវកម្លាំងទាញស្រាលៗទៅលើឆ្អឹងកងខ្នង។ កម្លាំងទាញនេះត្រូវបានចែកចាយដោយផ្ទាល់ទៅដល់ប្រព័ន្ធខ្សែក្រវ៉ាត់។ ប្រព័ន្ធ DTS ដាក់កម្លាំងទាញស្រាលៗហើយបន្ធូរមកវិញជារៀងរាល់នាទីតាមរយៈពេលនៃដំនាក់កាល។ ថេរវេលានៃការព្យាបាលសរុបជាទូទៅតិចជាង ១៨ នាទី ហើយជារឿយៗត្រឹម ៥ – ១០នាទីនៅពេលប្រើដំបូង។ អ្នកជម្ងឺជាច្រើនប្រាប់ថា ជាធម្មតាមានអារម្មណ៍ថាកម្លាំងទាញស្រាលនិងថ្នមនៅតំបន់ចង្កេះ ឬជុំវិញត្រគាករបស់ពួកគេ។ ដោយសារការព្យាបាលដោយ DTS ជាវិធីសាស្រ្តមូលដ្ឋានដែលផុ្តល់ភាពងាយស្រួល អ្នកជម្ងឺតែងតែប្រាប់ថាមានអារម្មណ៍ធូរស្រាល និងធូរភាពតានតឹងកំឡុងពេលព្យាបាល។ មានអ្នកជម្ងឺជាច្រើនក៏គេងលក់។
នៅពេលដែលឌីសបាត់បង់ជាតិទឹក វាធ្វើឲ្យឌីសមានសុខភាពមិនល្អ ហើយចាប់ផ្តើមសឹករិចរិល។ ក្នុងដំនាក់កាលទី១ ម៉ាស៊ីន DTS ធ្វើការទាញពន្លាឌីស ហើយវាចាប់ផ្តើមបំពេញដោយសារធាតុទឹក។ ម៉ាស៊ីននេះផ្គត់ផ្គង់ឌីសឡើងវិញដោយជីវជាតិ និងឈាម ដែលជួយឲ្យឌីសជាសះស្បើយពីខាងក្នុងរហូតដល់ក្រៅ។ ការទាញពន្លាក៏អាចកាត់បន្ថយសំពាធញពីឌីសផងដែរ ហើយជួយកាត់បន្ថយការលៀនចេញនៃឌីស និងសំពាធដែលមាននៅលើសរសៃប្រសាទ។
ជាទូទៅវាតែងតែមានភាពធូរស្រាលបន្ទាប់ពីការព្យាបាលពី ៣ ទៅ ៥ ដងដំបូង។ ទោះបីជាយ៉ាងណា ទម្រង់របស់ឌីសនៃឆ្អឹងកងអាចចំនាយពេលច្រើនខែទើបជាសះស្បើយ។ យើងត្រូវព្យាបាលរហូតដល់ចប់ ទោះបីជាអាការៈឈឺចាប់បាត់ទៅវិញក៏ដោយ ដើម្បីឲ្យជាសះស្បើយពេញលេញពីអាការៈជម្ងឺ។ នៅពេលដែលឌីសបានជាហើយ អ្នកជម្ងឺអាចធ្វើចលនាបានដោយសេរីគ្មានការឈឺចាប់។ ចលនាគឺជាជីវិត ហើយឆ្អឹងទ្រនុងខ្នងពឹងផ្អែកលើសកម្មភាពសាច់ដុំដើម្បីទ្រទ្រង់វា និងបង្កើតចលនាទឹកពីឌីសនិងទៅកាន់ឌីស។ នៅក្នុងដំនាក់កាលទី២ វេជ្ជបណ្ឌិតរបស់យើងនឹងចាប់ផ្តើមឲ្យធ្វើលំហាត់ប្រាណបន្ថែម ខ្លះៗជាជំនួយដល់ការទាញពន្លា ដើម្បីជួយឲ្យទម្រង់ឆ្អឹងមានលក្ខណៈប្រសើរឡើង។
អ្នកជម្ងឺជាច្រើនមានអារម្មណ៍ធូរស្រាលខ្លាំងក្នុងការព្យាបាលដោយម៉ាស៊ីន DTS ត្រឹមតែ ៥ ដង។ តែទោះជាយ៉ាងណា ក៏មិនមែនមានន័យថាដំនើរនៃការព្យាបាលគឺពេញលេញ ក៏អាការៈឈឺចាប់នឹងមិនរើឡើងវិញនោះទេ។ កំឡុងពេលព្យាបាលដោយ DTS ក្នុងដំនាក់កាលទី២ វេជ្ជបណ្ឌិតរបស់យើងនឹងចេញវេជ្ជបញ្ជាជាស៊េរីលំហាត់ប្រាណស្តារកាយសម្បទាដើម្បីឲ្យ ឌីសជាសះស្បើយពេញលេញហើយការពារមិនឲ្យការឈឺចាប់រើឡើងវិញ។ អ្នកមានបញ្ហាឈឺចង្កេះភាគច្រើនទទួលរងបញ្ហាគួបផ្សំគ្នាពីរ ដែលរួមចំនែកធើ្វឲ្យមានរបួសឌីស និងសមត្ថភាពនៃការព្យាបាលដោយធម្មជាតិរបស់ពួកគេមានកម្រិត។ កាត់បន្ថយភាពបត់បែនរបស់ឆ្អឹងទ្រនុងខ្នងមុខងារសាច់ដុំចុះខ្សោយកម្មវិធីដែលផ្តោតលើលំហាត់ប្រាណស្តារកាយសម្បទាជាមួយជីវប្រតិកម្ម អាចនឹងចាប់ផ្តើមកំឡុងពេល ឬក៏បន្ទាប់ពីវគ្គព្យាបាលដោយម៉ាស៊ីន DTS។ កម្មវិធីស្តារកាយសម្បទារបស់យើងខ្ញុំពាក់ព័ន្ធនឹងប្រសិទ្ធិ ភាពសុខាភិបាលប៉ុន្តែមានលក្ខណៈសាមញ្ញ សកម្មភាពបំបាត់អាការៈឈឺចាប់។ ប្រព័ន្ធរបស់រាងកាយទាំងអស់ត្រូវធ្វើការក្នុងទម្រង់ដែលធ្វើឲ្យមានសុខភាពល្អប្រសើរ ដូច្នេះហើយដំបូន្មានសម្រាប់ជីវជាតិ និងរបៀបរស់នៅប្រចាំថ្ងៃអាចនឹងត្រូវបានគេផ្តល់ឲ្យក៏ដូចជាកម្មវិធីហាត់ប្រាណនៅផ្ទះផងដែរ។ យើងមិនអាចសង្កត់ធ្ងន់ជ្រុលពេកទៅលើសារៈសំខាន់នៃលំហាត់ប្រាណនៅផ្ទះទេ។ អ្វីដែលអ្នកជម្ងឺធ្វើនៅផ្ទះនឹងធ្វើឲ្យប្រសិទ្ធិភាពនៃការព្យាបាលមានភាពប្រសើរឡើងយ៉ាងខ្លាំង ហើយវេជ្ជបណ្ឌិតរបស់ពួកយើងនៅគ្លីនិក ICC រួមជាមួយនឹងពេទ្យព្យាបាលដោយចលនាដែលបានបណ្តុះបណ្តាលនឹងធ្វើការណែនាំអ្នកជម្ងឺពីការអនុវត្ត និងការសិក្សាពីលំហាត់ប្រាណឲ្យបានច្បាស់ដែលត្រូវនឹងបញ្ហារបស់ពួកគាត់។
កំឡុងពេលព្យាបាលក្នុងដំនាក់កាលទី៣ ពួកយើងនឹងបង្កើតកម្មវិធីលំហាត់ប្រាណទាំងនៅក្នុងផ្ទះ និងការិយាល័យ ដែលនឹងជួយទាញឆ្អឹងទ្រនុងខ្នងរបស់អ្នកជម្ងឺវិលទៅរកសុខភាពល្អពេញលេញវិញ។ កម្មវិធីលំហាត់ប្រាណនេះអាចរួមបញ្ចូលជាមួយនឹងលំហាត់ប្រាណពង្រឹងសាច់ដុំដែលធ្វើនៅក្នុងការិយាល័យ លំហាត់ប្រាណទប់លំនឹងធ្វើនៅផ្ទះ លំហាត់ប្រាណពង្រឹងសាច់ដុំ និងលំហាត់ប្រាណគោលផ្សេងៗទៀត។ លំហាត់ប្រាណធ្វើនៅផ្ទះដែលមានលក្ខណៈប្រចាំ និងគ្មានការផ្លាស់ប្តូរ គឺជាគន្លឹះដ៏សំខាន់មួយនាំទៅរកភាពធូរស្រាលរយៈពេលយូរអង្វែង។ យើងធ្វើការស្វែងយល់តាមរយៈការធ្វើពិសោធន៍ទៅលើលំហាត់ប្រាណនៅផ្ទះសាមញ្ញៗដែលយើងបានផ្តល់ឲ្យ គឺមានប្រសិទ្ធិភាពបំផុត។ សេចក្តីណែនាំចំពោះលំហាត់ប្រាណបែបចលនាបច្ចេកវិទ្យាទាប អ្នកជម្ងឺអាចអនុវត្តដើម្បីបង្កើនល្បឿនភាពវិវឌ្ឍនៃការព្យាបាល គឺជាផ្នែកមួយនៃផ្នែកដែលសំខាន់បំផុតរបស់ប្រព័ន្ធព្យាបាលដោយ DTS។
ការព្យាបាលដោយម៉ាស៊ីន DTS គឺជាកម្មវិធីទូលំទូលាយនៃបច្ចេកទេសទាញពន្លាឆ្អឹងថ្មីបំផុត និងសម្រេចបាន លំហាត់ប្រាណទប់លំនឹង “គោល” ជាមួយជីវប្រតិកម្ម។ បន្ថែមពីលើនេះ យើងប្រើប្រាស់ការព្យាបាលបន្ទាប់បន្សំដែលបានបង្ហាញឲ្យឃើញពីប្រសិទ្ធិភាពនៃការថែទាំអាការៈឈឺខ្នង។ វាគឺជាវិធីសាស្រ្តចំរុះដែលធ្វើឲ្យការព្យាបាលរួមកាន់តែមានប្រសិទ្ធិភាព។ លើសពីនេះទៅទៀត ឌីសត្រូវបានបង្ហាញថាជាផ្នែកលេចធ្លោមួយនៃអាការៈឈឺចាប់ ដូច្នេះហើយត្រូវព្យាបាលភ្លាមៗដែលអាចធ្វើទៅបានដើម្បីឲ្យទទួលបាននូវប្រសិទ្ធិភាព។ ភាពច្របល់ចូលគ្នានៃការផ្តោតទៅលើការទាញពន្លាឆ្អឹងរបស់ផ្នែកដែលមានបញ្ហា ការស្តារកាយសម្បទាចំពោះរចនាសម្ព័ន្ធដែលទ្រទ្រង់ និងការពង្រឹងសាច់ដុំទាំងអស់ ធ្វើឲ្យការព្យាបាលមានលក្ខណៈខុសប្លែកពីគេ។ ការព្យាបាលដោយម៉ាស៊ីន DTS ប៉ះពាល់ទៅលើឌីសផ្ទាល់ដែលអាចធ្វើទៅបានដោយពុំមានការវះកាត់។ នៅគ្លីនិក ICC យើងធ្វើការបង្ហាញជូនអ្នកជម្ងឺឲ្យដឹងមុនគេបង្អស់ថាតើ វិធីមួយណាជាបេក្ខភាពនៃការព្យាបាលនេះដើម្បីធានានូវអត្រាជោគជ័យខ្ពស់ជាង។
ដោយមានការខូចខាតឌីស យើងក៏ចាំបាច់ត្រូវធ្វើការព្យាបាលសាច់ដុំដែលទ្រទ្រង់ឆ្អឹងទ្រនុងខ្នងផងដែរ។ កម្មវិធីកំនត់គោលដៅមុខងារលំនឹងសាច់ដុំដែលពេញលេញ គឺជាផ្នែកដ៏សំខាន់មួយនៃការព្យាបាលដោយម៉ាស៊ីន DTS។ កំដៅ ការរំញោចសាច់ដុំ អេកូ ការព្យាបាលដោយប្រើកម្តៅចរន្តអគ្គីសនីនៅក្នុងរាងកាយ ហើយជាពិតណាស់ ការសម្រួលដោយដៃផ្ទាល់តាមបែបខាយរ៉ូព្រែកធីកដែលជាក់លាក់អាចផ្តល់នូវអត្ថប្រយោជន៍បន្ថែមដើម្បីកាត់បន្ថយអាការៈរលាក និងភាពតឹងណែន។ ក្តីសង្ឃឹមរបស់យើងខ្ញុំ មិនមែនត្រឹមតែជួយព្យាបាលបញ្ហាឌីសតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងនូវការគ្រប់គ្រងសាច់ដុំ និងការទ្រទ្រង់របស់ចង្កេះ។ ការខូចខាតម្តងបន្តិចៗនៃការទ្រទ្រង់មូលដ្ឋាននៃខ្នងរបស់អ្នក គឺជាមូលហេតុដែលធ្វើឲ្យមានសំពាធហួសហេតុទៅលើឌីស និងនាំទៅរកអាការៈឈឺចាប់ ហើយបាត់បង់មុខងារនៃសារពាង្គកាយ។ លំហាត់ប្រាណ និងការព្យាបាលបន្ទាប់បន្សំនឹងជួយក្នុងការឮស្តាររចនាសម្ព័ន្ធទាំងអស់នេះ។
ដោយអ្នកជម្ងឺម្នាក់ៗមានលក្ខណៈផ្សេងៗពីគ្នា ហើយគ្មានវេជ្ជបណ្ឌិតណាអាចធានាពីភាពជោគជ័យនោះទេ លទ្ធផលវេជ្ជសាស្រ្តនៃការព្យាបាលប្រភេទនេះមានប្រសិទ្ធិភាពជាង ៧៥% នៃអ្នកជម្ងឺដែលបានធ្វើការព្យាបាល។ បញ្ហាទូទៅដែលនៅពីក្រោយមូលហេតុចម្បងនៃអាការៈឈឺខ្នងជាច្រើន គឺការខូចឌីស និង ការគ្រប់គ្រងសាច់ដុំរបស់ឆ្អឹងកងខ្សោយ។ កម្មវិធីព្យាបាលរបស់យើងខ្ញុំបង្ហាញពីបញ្ហាគោលទាំងពីរនេះ។ ប្រព័ន្ធ DTS បង្កើតការដោះបន្ទុកការគ្រប់គ្រងនៃឆ្អឹងកងដើម្បីកាត់បន្ថយសំពាធឌីស ដូច្នេះបង្កើនការប្តូរគ្រាប់ឈាម និងជីវជាតិ។ ការប្តូរសារធាតុទឹកនេះ គឺជាអ្វីដែលឌីសខូចត្រូវការយ៉ាងខ្លាំងដើម្បីជួយវាក្នុងការព្យាបាលពីខាងក្នុងចេញមកក្រៅ។ (កម្លាំងសាច់ដុំ ការគ្រប់គ្រង និងការស៊ូទ្រាំ អាចនឹងមានភាពប្រសើរឡើងជាមួយកម្លាំងដទៃទៀតនៃការព្យាបាលដោយម៉ាស៊ីន DTS ដែលរួមមាន លំហាត់ប្រាណក្នុងការគ្រប់គ្រងជាក់លាក់។) ទោះបីជាវាតែងតែមានភាពពិបាកក្នុងការព្យាករណ៍ពីអនាគត បទពិសោធរបស់ពួកយើង គឺថាអ្នកជម្ងឺជាច្រើនទទួលអាការៈធូរស្បើយយូរអង្វែង ឬការគ្រប់គ្រងការឈឺចាប់របស់ពួកគេមានប្រសិទ្ធិភាព នៅពេលពួកគេបំពេញកម្មវិធីនៃការព្យាបាលទាំងស្រុងរួចរាល់ហើយ។ លំហាត់នៅផ្ទះជាប្រចាំ និងការមកពិនិត្យតាមកាលកំនត់នៅគ្លីនិករបស់យើងខ្ញុំ នឹងជួយរក្សាសុខភាពឆ្អឹងកងរបស់អ្នក ហើយកាត់បន្ថយការរើឡើងវិញដែលអាចកើតមានឡើង។ ជាមួយនឹងកម្ម វិធីស្តារកាយសម្បទាមានលក្ខណៈទូលំទូលាយយ៉ាងណា ក៏លំហាត់ថែទាំសុខភាពនៅផ្ទះនៅតែត្រូវបន្ត និង សកម្មភាពប្រចាំថ្ងៃមួយចំនួន គឺមានសារៈសំខាន់ចំពោះអាការៈធូរស្បើយយូរអង្វែងរបស់អ្នក។
វាអាស្រ័យលើភាពស្មុគស្មាញ និងវិសាលភាពនៃតម្រូវការផ្នែកកាយសម្បទា; ទោះជាយ៉ាងណាក៏ដោយ ជាធម្មតាយើងធ្វើការព្យាបាល ៣ ដងក្នុងមួយសប្តាហ៍ រយៈពេល ៦ សប្តាហ៍ ផ្លាស់ប្តូរពីការព្យាបាលលក្ខណៈអសកម្មមកសកម្មវិញអាស្រ័យលើអាការៈរបស់អ្នក។ វាចាំបាច់ត្រូវកត់សំគាល់ថា អ្នកជម្ងឺជាច្រើនទទួលភាពធូរស្រាលច្រើននិងភា្លមៗបន្ទាប់ពីការព្យាបាលម្តងបន្តិចៗចំនួន ៥ដង! ការព្យាបាល ត្រូវបានកំនត់ពេលវេលាសមស្របមួយ ហើយការឆ្លើយតបរបស់អ្នកចំពោះការព្យាបាលគឺនៅតែត្រូវបន្តវាយតម្លៃ។ ការព្យាបាលបន្ទាប់បន្សំប្រហែលជាចាំបាច់ ឬក៏ការកាត់បន្ថយប្រេកង់អាចនឹងត្រូវបានគេណែនាំនៅពេលនោះ។ ដំនាក់កាលធ្វើលំហាត់ប្រាណកាយសម្បទា អាចបញ្ចូលនូវការព្យាបាលដោយម៉ាស៊ីន DTS បន្ថែមទៀត ជាមួយនឹងការសម្រួលឆ្អឹងកងដើម្បីបង្កើនលទ្ធផល។ អ្នកជម្ងឺជាច្រើនមានអាការៈធូរស្រាលបន្ទាប់ពីការព្យាបាលរយៈពេល ៩ សប្តាហ៍។
ទោះបីជាការព្យាបាលទាញពន្លាឆ្អឹងកងមានរយៈពេលប្រហែលរាប់ពាន់ឆ្នាំហើយក៏ដោយ ក៏ការព្យាបាលទាញពន្លាឆ្អឹងកងដោយប្រើប្រាស់បច្ចេកវិទ្យា DTS គឺមានលក្ខណៈថ្មី។ ភាពរីកចម្រើននៃឧបករណ៍ និងវិធីសាស្រ្តបានធ្វើឲ្យប្រសិទ្ធិភាពនៃការព្យាបាលមានភាពប្រសើរឡើងយ៉ាងខ្លាំង។ ភាពរីកចម្រើនឥតឈប់ឈរនៃប្រព័ន្ធទាញពន្លាឆ្អឹង និងការវិវឌ្ឍជាប្រចាំនៃការប្រើប្រាស់បានធ្វើឲ្យប្រព័ន្ធនេះស្ថិតនៅលំដាប់ឈានមុខគេក្នុងចំនោមការព្យាបាលឌីសដែលមិនមានការរីករាលដាល។
“៨៦% នៃអ្នកជម្ងឺខូចឌីសសម្រេចបានលទ្ធផលពី ‘ល្អ’ (៥០-៨៩% ប្រសើរឡើង) ដល់ ‘ល្អណាស់’ (៩០-១០០% ប្រសើរឡើង) ដោយការទាញពន្លាឆ្អឹងកង។ ឈឺរលាកសរសៃពួរ និងឈឺខ្នងបាន
ធូរស្រាល។” “អ្នកជម្ងឺពុកផុយសន្លាក់ឆ្អឹង ៧៥% ទទួលបានលទ្ធផលពី ‘ល្អ’ ដល់ ‘ល្អណាស់’ ដោយការទាញពន្លាឆ្អឹងកង។”
C. Norman Shealy, MD, PhD, and Vera Borgmeyer, RN, MA.ការទាញពន្លា ការកាត់បន្ថយនិងលំនឹងនៃឆ្អឹងកងចង្កេះ: A ការចំនាយចំពោះប្រសិទ្ធិភាពនៃការព្យាបាលសម្រាប់អាការៈឈឺចង្កេះ-គូទ។ ទស្សនាវដ្តីអាមេរិកស្តីអំពីការគ្រប់គ្រងការឈឺចាប់ Vol. 7 No. 2 ខែមេសា ឆ្នាំ ១៩៩៧។
“តារាងស៊េរី MRI នៃអ្នកជម្ងឺ ២០នាក់ដែលបានព្យាបាលដោយប្រើការទាញពន្លាឆ្អឹងកងបង្ហាញថា ក្នុងការសិក្សារបស់យើង ភាពថយចុះនៃការលៀនឌីសផ្នែលស្នូល ១០ ក្នុងចំនោម ១៤នាក់ មានទៅដល់ ៩០% ។ ការធ្វើឲ្យមានសំនើមឡើងវិញខ្លះ កើតឡើងដែលត្រូវបានរកឃើញដោយ T2 និងសញ្ញាដង់ស៊ីតេប្រូតុងកើនឡើង។ ការជួសជុលរង្វង់ជុំវិញបណ្តូលឌីសដែលរហែក គឺត្រូវបានគេមើលឃើញទាំងអស់។”
Eyerman, Edward MD. ការទាញពន្លាឆ្អឹងផាលធម្មតា ផ្តល់នូវភាពធូរស្រាលមិនជាប់លាប់ចំពោះអ្នកទទួលរងបញ្ហាលៀនឌីសនៅឆ្អឹងកងចង្កេះ។ ទស្សនាវដ្តី Neuroimaging បានថ្លែងការណ៍ទៅកាន់ American Society of Neuroimaging Orlando, Florida 2-26-98។
“លទ្ធផលទាំងឡាយបានបង្ហាញថា ៨៦% នៃអ្នកជម្ងឺ ២១៩នាក់ដែលបានបំពេញការព្យាបាលចប់សព្វគ្រប់ រាយការណ៍មកថាដំនោះស្រាយនៃរោគសញ្ញាបាត់ទៅវិញភ្លាមៗ, ខណៈ ៨៤% នៅមានភាពធូរស្បើយរយៈពេល ៩០ ថ្ងៃបន្ទាប់ពីការព្យាបាល។ ការស្រាវជ្រាវពីការពិនិត្យពិច័យផ្នែករាងកាយបង្ហាញពីភាពវិវឌ្ឍ ៩២% នៃអ្នកជម្ងឺ ២១៩នាក់ ហើយនៅដដែល ៨៩% នៃអ្នកជម្ងឺទាំងនេះ បន្ទាប់ពីការព្យាបាល៩០ថ្ងៃ ។”
Gionis, Thomas MD; Groteke, Eric DC. ជំនួសឲ្យការវះកាត់: ការទាញពន្លាឆ្អឹងទ្រនុងខ្នង ការបង្ហាញពីបច្ចេកវិទ្យាព្យាបាលឆ្អឹង 2003; 6 (5)។
“ក្នុងការសិក្សា មានអ្នកជម្ងឺ ២នាក់ក្នុងចំនោមអ្នកជម្ងឺទាំងអស់ មានភាពប្រសើរឡើងយ៉ាងហោចណាស់ ៣០% ឬក៏ច្រើនជាងក្នុងរយៈពេល ៣ សប្តាហ៍ដំបូង។” “ដោយប្រើការវាស់ស្ទង់លទ្ធផល ទម្រង់នៃការទាញពន្លាឆ្អឹងនេះកាត់បន្ថយរោគសញ្ញាឈឺចាប់ និង ធ្វើឲ្យសកម្មភាពនៃជីវិតប្រចាំថ្ងៃមានភាពប្រសើរឡើង។” Bruce Gundersen, DC, FACO; Michael Henrie, MS II, Josh Christensen, DC. ការសាកល្បងផ្នែកវេជ្ជសាស្រ្តមួយទៅលើការទាញពន្លាឆ្អឹងទ្រនុងខ្នងដោយពុំមានការវះកាត់ ប្រើប្រាស់ការបិទបើកសន្លាក់នៃឆ្អឹងកង ត្រូវបានចែកចាយដោយឧបករណ៍ទាញតាមម៉ាស៊ីនកុំព្យូទ័រ។ ការសិក្សារបស់វេជ្ជបណ្ឌិតព្យាបាលឆ្អឹងខាយរ៉ូព្រែកធីក ទស្សនាវដ្តីប្រចាំត្រីមាសនៃ ACO ចុះផ្សាយក្នុងខែ មិថុនា ឆ្នាំ ២០១៤។