Attention Dear Patients, We've moved!
Electrotherapy ICC

ការព្យាបាលដោយប្រើអគ្គិសនី

ការព្យាបាលដោយប្រើអគ្គីសនី គឺជាទម្រង់នៃការព្យាបាលរាងកាយដែលប្រើចរន្តអគ្គិសនីដើម្បីជួយជំរុញសាច់ដុំ និងសរសៃប្រសាទ។ វា​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ផ្សេងៗ​រួម​មាន៖

• ការឈឺចាប់

• ភាពខ្សោយនៃសាច់ដុំ

• ការថយចុះការបត់បែននៃចលនា

• ភាពខូចខាតនៃសរសៃប្រសាទ

• ស្លាកស្នាមជាលិកា

ការព្យាបាលដោយប្រើអគ្គិសនី គឺការធ្វើការដោយការបញ្ជូនចរន្តអគ្គិសនីតាមរយៈស្បែកទៅកាន់សាច់ដុំ និងសរសៃប្រសាទ។ ចរន្តទាំងអស់នេះ អាចធ្វើអោយសាច់ដុំកន្ត្រាក់ ដែលអាចនាំអោយជួយកាត់បន្ថយការឈឺចាប់ និង ធ្វើអោយការបត់បែននៃចលនាមានភាពប្រសើរឡើង។ ចរន្តទាំងនេះ ក៏អាចជួយរំញោចសរសៃប្រសាទ ដែលនាំមកនៅការកាត់បន្ថយភាពឈឺចាប់ និងធ្វើអោយទទួលអារម្មណ៍ដឹងប្រសើរឡើង។ ការព្យាបាលដោយប្រើអគ្គិសនីមានច្រើនប្រភេទ ដែលប្រភេទនីមួយៗមានអត្ថប្រយោជន៍រៀងៗខ្លួន។ ប្រភេទទូទៅបំផុតមួយចំនួននោះរួមមាន:

• ការបញ្ជូនចូលនៃចរន្តអគ្គីសនីដើម្បីជំរុញសសៃប្រសាទ (TENS) ៖ ការព្យាបាលដោយប្រើអគ្គិសនីមួយប្រភេទនេះ គឺជាការប្រើចរន្តអគ្គិសនីតង់ស្យុងទាប ដើម្បីជំរុញសរសៃប្រសាទ និងកាត់បន្ថយការឈឺចាប់។

• ការព្យាបាលដោយការជ្រៀតចូលនៃចរន្ត (IFC)៖ ការព្យាបាលដោយប្រើអគ្គិសនីមួយប្រភេទនេះ គឺជាការប្រើចរន្តអគ្គិសនីពីរ ឬច្រើនដើម្បីបង្កើតចរន្តទីបី ដើម្បីប្រើប្រាស់ក្នុងការកាត់បន្ថយភាពរលាក និងជួយជំរុញសាច់ដុំ និងសរសៃប្រសាទផងដែរ។

• ការរំញោចសាច់ដុំដោយប្រើប្រាស់ចរន្តអគ្គិសនី (EMS)៖ ការព្យាបាលដោយប្រើអគ្គិសនីមួយប្រភេទនេះ គឺជាការប្រើចរន្តអគ្គិសនីដើម្បីកន្ត្រាក់សាច់ដុំ។ ការប្រើប្រាស់បែបនេះ​​ត្រូវ​បាន​ប្រើឡើង​ដើម្បី​ពង្រឹង​សាច់ដុំ ឬ​ដើម្បី​ការពារប្រឆាំង​ការ​ស្វិតទ្រោមនៃ​សាច់ដុំ។

• ការព្យាបាលដោយប្រើមីក្រូចរន្ត៖ ការព្យាបាលដោយប្រើចរន្តអគ្គិសនីមួយប្រភេទនេះ គឺជាការប្រើចរន្តអគ្គិសនីដែលក្នុងកំរិតតង់ស្យុងទាបខ្លាំង ដើម្បីជំរុញស្បែក និងជាលិកាដែលនៅខាងក្រោម។ ការធ្វើបែបនេះត្រូវ​បាន​គេ​គិត​ថា​មាន​អត្ថប្រយោជន៍​ជា​ច្រើន​រួម​ទាំង​ការ​បំបាត់​ការ​ឈឺ​ចាប់ ការ​សះមុខ​របួស និង​ការ​ធ្វើ​ឱ្យ​ស្បែក​មាន​ភាព​រស់ឡើង​វិញ។

អត្ថប្រយោជន៍នៃការព្យាបាលដោយអគ្គីសនីរួមមាន:

• បំបាត់​ការឈឺចាប់

• ពង្រឹងសាច់ដុំ

• បង្កើនការបត់បែននៃចលនា

• កាត់បន្ថយការរលាក

• ពង្រឹងមុខងារសរសៃប្រសាទ

• ពង្រឹងភាពសះនៃមុខរបួស

• កាត់បន្ថយស្លាកស្នាមជាលិកា

• បង្កើនចរន្តឈាម

ការព្យាបាលដោយប្រើប្រាស់អគ្គិសនីអាចប្រើតែឯកឯង ឬ រួមជាមួយនឹងការព្យាបាលដ៏ទៃផ្សេងទៀតដែលមាននៅក្នុងគ្លីនិក ICC