Attention Dear Patients, We've moved!

ឈឺជើង និងសរសៃពួរ

ការឈឺចាប់ចុះតាមជើង និងសរសៃពួរ កើតមាននៅពេលណាដែលសរសៃប្រាសាទពីត្រគាកដល់ស្មងជើងឬសរសៃពួរ (Sciatic nerve) មានការរលាក ឡើងក្រហម ដែលអាចបណ្ដាលឲ្យមានការឈឺចង្កេះ រលាក ក្រហាយ រមួលក្រពើឬស្ពឹកជាដើម ដែលអាចបណ្ដាលអោយមានការឈឺចាប់ពេញភ្លៅ ជើង កែងជើង ប្រអប់ជើង និងម្រាមជើងយើងផងដែរ។

ការឈឺចាប់នេះកើតមានឡើងនៅពេលដែលសរសៃប្រសាទសំខាន់ៗមានការរលាកឬកៀប ដោយសារតែសរសៃប្រសាទនេះបែងចេញពីឆ្អឹងកងចង្កេះ។ អាការៈបែបនេះអាចជាការបង្ហាញពីស្ថានភាពធ្ងន់ធ្ងរ និងអាក្រក់ដែលអាចក្លាយជាមហន្តរាយដល់សុខភាពរបស់អ្នកដោយសារសរសៃប្រសាទកាន់តែត្បៀតទៅៗ។

ការឈឺចាប់ចុះតាមជើង និងសរសៃពួរនេះអាចកើតមានឡើងដោយសារបញ្ហាឌីស ឥរិយាបថមិនល្អ ការរលាកសន្លាក់ឆ្អឹង ឬឆ្អឹងកងមានការសឹករេចរឹលឬដុះបន្លា ហើយនិងអតុល្យភាពនៃសាច់ដុំឬការរងរបួសជាដើម។

ការព្យាបាលពីមុនៗក៏អាចមានពាក់ព័ន្ធជាមួយនឹងការប្រើថ្នាំបំបាត់ការឈឺចាប់ ថ្នាំសម្រួលសាច់ដុំ ការព្យាបាលដោយចលនា (Physiotherapy ) និងសូម្បីតែការវះកាត់។

ការឈឺចាប់ចាក់ចុះតាមជើង និងសរសៃពួរចាំបាច់ត្រូវទទួលការព្យាបាលពីបុគ្គលដែលយល់ច្បាស់ពីឆ្អឹងកង

ការឈឺចាប់ចាក់ចុះតាមជើង និងសរសៃពួរចាំបាច់ត្រូវទទួលបានការព្យាបាលពីបុគ្គលដែលយល់ដឹងច្បាស់ពីទ្រនុងឆ្អឹងខ្នងដោយសារជាទូទៅជំងឺការឈឺចាប់ចាក់ចុះតាមជើង និងសរសៃពួរមានភាពស្មុគស្មាញជាខ្លាំង ដោយសារកម្លាំងសាច់ដុំខ្សោយ ហើយទម្លាប់មានឥរិយាបថមិនល្អ ដូច្នេះការទទួលបានការព្យាបាលពីអ្នកដែលមានការយល់ដឹងពិតប្រាកដអំពីដំណើរការរបស់ឆ្អឹងកងនេះពិតជាមានសារសំខាន់ណាស់។

បញ្ហាមួយទៀតគឺថាដោយសារការឈឺចាប់ដែលបណ្តាលមកពីសរសៃប្រសាទជារឿយៗ អាចក្លាយទៅជាបញ្ហាធ្ងន់ធ្ងរខ្លាំង ដូច្នេះអ្នកជំងឺជាច្រើនត្រូវបានបញ្ជូនទៅវះកាត់។ ជាអកុសលការវះកាត់ឆ្អឹងខ្នងចង្កេះជាទូទៅវាមិនបានបំបាត់ឬសគល់ដែលជាដើមចោទនៃបញ្ហានោះទេ វាមានតែផលវិបាកប៉ុណ្ណោះដែលអាចនាំឲ្យអ្នកធ្វើការវះកាត់បន្ថែមទៀត ហើយការវះកាត់ឆ្អឹងបញ្ចូលគ្នានេះដែរ ជាធម្មតាវាពុំមានលទ្ធផលល្អសំរាប់ការព្យាករណ៍រយៈពេលវែងនោះឡើយ៕

នៅអុិនធើណាសិនណល ខាយរ៉ូព្រែកធីក គ្លីនិក (International Chiropractic Clinic)យើងយល់ថាស្ថានភាពនេះគឺដោយសារតែបញ្ហាមុខងារ ហើយយើងធ្វើឲ្យរាងកាយរបស់អ្នកជាសះស្បើយជាធម្មតាមកវិញតាមរយៈការកែតម្រូវទៅលើមុខងារ និងសំរួលរបស់ឆ្អឹងកងខ្នងរបស់អ្នកអោយប្រសើរឡើងវិញ។ គ្រប់យ៉ាងដែលយើងធ្វើវាមានលក្ខណៈសមស្របទាំងស្រុង ហើយការសម្រួលឆ្អឹងខ្នងទាំងនេះជាធម្មតាទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលបញ្ហាការឈឺចាប់ចាក់ចុះតាមជើង និងសរសៃពួរ៕

ជំនាញផ្នែកព្យាបាលដោយចលនា បំបាត់ការរាំងស្ទះ និងពង្រឹងលំនឹងឆ្អឹងកង

ជំនាញផ្នែកព្យាបាលដោយចលនា បំបាត់ការរាំងស្ទះ និងពង្រឹងលំនឹងឆ្អឹងកង

យើងប្រើប្រាស់កម្លាំងដែលគ្រប់គ្រងដោយប្រុងប្រយ័ត្នដើម្បីបំបាត់ការរាំងស្ទះ ការព្យាបាលដោយម៉ាសុីនទាញពន្លាឌីស (ទម្រង់នៃការទាញពន្លាឆ្អឹងដើម្បីជួយបន្ថយសម្ពាធឌីសដែលមានប្រសិទ្ធភាពខ្ពស់) និងជួយពន្លាតដើម្បីបើកសន្លាក់ ហើយជាមួយគ្នានេះអ្វីដែរសំខាន់គឺ ការហាត់ប្រាណនៅផ្ទះដើម្បីកែលម្អទៅលើចលនា ភាពបត់បែន និងជួយពង្រឹងលំនឹងនៃឆ្អឹងកង។

ជាដំបូងយើងត្រូវធ្វើការពិគ្រោះយោបលដ៏លម្អិតមួយដែលរួមមានប្រវត្តិជំងឺ ការត្រួតពិនិត្យ ទៅលើទម្រង់រាងកាយ សាច់ដុំ និងសរសៃប្រសាទចាំបាច់ជាមុនសិន ដោយសារតែមុនទទួលការព្យាបាលយើងត្រូវកំណត់ថាតើអ្នកជាបេក្ខជនសក្ដិសមសម្រាប់ស្តារនីតិសម្បទាឆ្អឹងកងដែលយើងអនុវត្តនៅក្នុងគ្លីនិកយើងដែរឬយ៉ាងណា។

ការឈឺចាប់ចាក់តាមជើងឬការត្រគាកដោយសារតែមានភាពខុសប្រក្រតីលើមុខងារនៃឆ្អឹងកង ហើយប្រសិនបើយើងមិនយកចិត្តទុកដាក់ទេនោះជាទូទៅវានឹងវិវត្តទៅមុខកាន់តែខ្លាំងទៅៗ។ សូមទូរស័ព្ទមកយើងក្នុងថ្ងៃនេះដើម្បីស្វែងរកវិធីថាតើត្រូវផ្លាស់ប្តូរស្ថានភាពឈឺចាប់នាពេលបច្ចុប្បន្នរបស់អ្នកដោយរបៀបណា។

ប្រសិនបើអ្នកមិនប្រាកដ និងត្រូវការពត៌មានបន្ថែម អ្នកអាចធ្វើការណាត់ជួបសុំការពិគ្រោះយោបលជាមួយវេជ្ជបណ្ឌិតរបស់យើងដើម្បីបញ្ជាក់ថាអ្នកពិតជារកចំកន្លែងត្រឹមត្រូវដែររឺទេ។