Attention Dear Patients, We've moved!

ឈឺក្បាល និងប្រកាំង (Migraines)

មូលហេតុជាញឹកញាប់ដែលធ្វើឲ្យមើលរំលងនៃការឈឺក្បាលគឺដំណើរការ និងមុខងារខុសប្រក្រតីនៃឆ្អឹងកងក ខ្នង និងផ្នែកខាងលើនៃខ្នង។

ដោយសារបញ្ហាឥរិយាបថមិនល្អ បានធ្វើអោយបញ្ហានៃឆ្អឹងកងនេះកើតមានឡើងកាន់តែច្រើនទៅៗនៅក្នុងទីក្រុងភំ្នពេញ
ហើយក៏មានបញ្ហាសុខភាពផ្សេងៗទៀតដែលពាក់ព័ន្ធជាមួយនឹងឆ្អឹងកងនេះកើតមានកាន់តែខ្លាំងឡើងដែរ។

ជំហក្បាលទៅមុខបង្កឲ្យមានការបាត់បង់ភាពកោងរបស់កពីធម្មជាតិ និងកាន់តែអាក្រក់ជាងនេះទៀតនោះគឺឆ្អឹងកងករបស់អ្នកមានភាពកោងបញ្ច្រាស់ពីធម្មជាតិ។ នៅពេលដែលឆ្អឹងកងទាំងនេះបាត់បង់កំណោងធម្មជាតិ និងចលនាធម្មតារបស់វា
ការរំញោចសរសៃប្រាសាទ និងសរសៃឈាមទៅកាន់ក្បាលអាចមានផលប៉ះពាល់ ហើយបង្កើតឲ្យមានការឈឺក្បាល
និងវិលមុខជាដើម។

ថ្នាំបំបាត់ការឈឺចាប់អាចបំបាត់អាការះទាំងនេះបាន ប៉ុន្តែវាមិនអាចកែប្រែទៅលើបញ្ហាដែលកើតមានឡើងនៃគ្រោងឆ្អឹង
នោះឡើយ ។

តាមការស្រាវជ្រាវបានបង្ហាញថា ការព្យាបាលដោយចលនា គឺជាការព្យាបាលដ៏មានប្រសិទ្ធភាពមួយសំរាប់អ្នកមានការឈឺក្បាលតានតឹង មនុស្សជាច្រើនមានភាពធូរស្រាលពីការឈឺក្បាលជាប្រចាំ និងធូរស្បើយរយះពេលវែង បន្ទាប់ពីការព្យាបាលបែបខាយរ៉ូព្រែកធីកឬព្យាបាលដោយចលនាចំនួនបួនសប្តាហ៍ (ទិន្នានុប្បវត្តិស្តីពីសិក្សាការព្យាបាល សរីរសាស្រ្ត និង ការព្យាបាលដោយដៃ សិក្សាឆ្នាំ១៩៩៥)។

នៅអុីនធើណេសិនណល ខាយរ៉ូព្រែកធីក គ្លីនិក (International Chiropractic Clinic) យើងមានមោទនភាពជាខ្លាំងដោយអាចនិយាយបានថា យើងសម្រេចបាននូវសមិទ្ធិផលជាច្រើនដែលមិនគួរឲ្យជឿប្រកបដោយសង្គតិភាពជាមួយអ្នកដែលមានការឈឺចាប់ដោយសារជំងឺឈឺក្បាលជាច្រើននាក់។

យើងអាចមានដំណោះស្រាយដ៏ប្រសើរបំផុតចំពោះការឈឺក្បាលរបស់អ្នក ដោយផ្អែកលើការធ្វើអោយមុខងារនៃក និងឆ្អឹងទ្រនុងខ្នងរបស់អ្នកប្រសើរឡើងវិញ ដែលជួយលើកកម្ពស់ការព្យាបាលអោយឆាប់ជាសះស្បើយ និងចរន្ដឈាមរត់ល្អឡើងវិញ។ ជាការពិតណាស់អត្រាជោគជ័យដែលយើទទួលបានគឺខ្ពស់ជាង 90%។

ជាដំបូងយើងត្រូវធ្វើការពិគ្រោះយោបលដ៏លម្អិតមួយដែលរួមមានប្រវត្តិករណីពិស្តារ ការត្រួតពិនិត្យទៅលើចលនា ទម្រង់រាងកាយ សាច់ដុំ និងសរសៃប្រសាទចាំបាច់ជាមុនសិន ដោយសារតែជាដំបូងឡើយយើងត្រូវកំណត់ថាតើអ្នកជាបេក្ខជនសក្ដិសមសម្រាប់ស្តារនីតិសម្បទាឆ្អឹងកងដែលយើងអនុវត្តនៅក្នុងគ្លីនិកយើងដែរឬយ៉ាងណា។ ការធូរស្រាលពីការឈឺក្បាលអាចកើតមានភ្លាមៗបន្ទាប់ពីការព្យាបាលហើយ ឬពេលខ្លះអាចតម្រូវឲ្យ អ្នកធ្វើការព្យាបាលរយះពេលខ្លីដើម្បីស្ដារមុខងាររបស់ឆ្អឹងកងមកវិញ។ ដោយសារការឈឺក្បាល / ប្រកាំង មានច្រើនប្រភេទដូច្នេះប្រសិនបើយើងរកឃើញថាអ្នកមានការឈឺចាប់ចេញពីប្រភេទណាមួយដែលយើងមិនអាចជួយបាន យើងនឹងបញ្ជូនអ្នកទៅកាន់គ្រូពេទ្យឯកទេសត្រឹមត្រូវ។

ចាប់ពីពេលនេះទៅលោកអ្នកអស់កង្វល់ និងមិនចាំបាច់រស់នៅជាមួយនឹងអាការៈឈឺក្បាល អស់កម្លាំងល្ហិតល្ហៃ ក៏ដូចជាភាពតានតឹងក្នុងអារម្មណ៍ទៀតទេ។ សូមធ្វើការទំនាក់ទំនងមកយើងឥឡូវនេះដើម្បីធ្វើការណាត់ជួបជាមុនដើម្បីធ្វើការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតដើម្បីសម្រាលបញ្ហា និងកង្វល់របស់លោកអ្នក។