ការឈឺក និង/ឬឈឺស្មា មានផលប៉ះពាល់ជាច្រើនដល់មនុស្សគ្រប់វ័យ។ វាជាហេតុផលចម្បងមួយសម្រាប់ការបាត់បង់ផលិតភាព និងអវត្តមានពីការងារ ហើយចំពោះមនុស្សជាច្រើនការឈឺក និង/ឬស្មាបណ្ដាលឲ្យមានការឈឺក្បាល រលាកសន្លាក់ និងផលវិបាកសុខភាពផ្សេងៗទៀត។ វាអាចមានមូលហេតុជាច្រើនទៀតដែលបណ្តាលឲ្យឈឺក ឈឺស្មាចាប់រាប់ពីឥរិយាបថមិនល្អ របួសដដែលៗ រមួលសាច់ដុំឬរបួសដោយការប៉ះទង្គិចចំពោះស្ថានភាពកាន់តែស្មុគស្មាញនោះមានដូចជា ការរលាកសន្លាក់ឆ្អឹងកង ការខូចទ្រង់ទ្រាយនៃឌីសឬទ្រនាប់ទ្រាប់ឆ្អឹងកង គៀបសរសៃប្រសាទដែលបញ្ហាទាំងអស់នេះអាចបណ្តាលឲ្យមានការឈឺចាប់លើដៃ និងដំណើរការខុសប្រក្រតីនៃសរីរាង្គសំខាន់ផ្សេងទៀតដែលផ្គត់ផ្គង់ដោយសរសៃប្រសាទដែលចេញពីឆ្អឹងកងក។
ការឈឺក ជារឿយៗអាចបណ្ដាលឲ្យមានការរឹងកដ៏ធ្ងន់ធ្ងរ ដែលអាចធ្វើឲ្យមានផលវិបាកជាច្រើនចំពោះសកម្មភាពប្រចាំថ្ងៃ។
ជាទូទៅដំណើរការខុសប្រក្រតីនៃកទាំងអស់នេះអាចបង្កឲ្យមានការតឹងណែនចុករោយនៅក្នុងស្មា ផ្នែកខាងលើនៃខ្នង ចលនា និងភាពបត់បែនចុះថយ ហើយទីបំផុតនឹងនាំឲ្យយើងមានអារម្មណ៍ស្ពឹកនិងចាក់សៀតៗនៅក្នុងដៃ និងម្រាមដៃផងដែរ។
គួរអោយសោកស្តាយការព្យាបាលជាច្រើនសម្រាប់ការឈឺក និងឈឺស្មាមិនមានប្រសិទ្ធិភាពឡើយ ដោយសារតែការព្យាបាលទាំងនោះទំនោរជាផ្តោតលើរោគសញ្ញាដែលមិនមែនជាមូលហេតុជាក់ស្ដែងទើបទទួលបានលទ្ធផលមិនល្អ។ វិធីសាស្រ្ដ៏ដពេញនិយមបំផុតគឺលេបថ្នាំដើម្បីបំបាត់ការឈឺចាប់។ អាក្រក់ជាងនេះទៅទៀតមានការវះកាត់មិនចាំបាច់ជាច្រើនដែលបានធ្វើឡើងជារៀងរាល់ឆ្នាំ។ ជាទូទៅការវះកាត់ឆ្អឹងកមានលទ្ធផលមិនល្អខ្លាំង លើសពីនេះទៅទៀតវាអាចបណ្ដាលឲ្យមានការឈឺចាប់កាន់តែខ្លាំង កម្រើកមិនបានឬពិការភាពកាន់តែខ្លាំង។
ជាសំណាងល្អនៅអុិនធើណេសិនណល ខាយរ៉ូព្រែកធីកគ្លីនិក (ICC) យើងមានដំណោះស្រាយដ៏ល្អចំពោះការឈឺកឬឈឺស្មារបស់អ្នក ដោយសង្កត់ធ្ងន់លើការកែលម្អមុខងាររបស់កនិងឆ្អឹងកង សំរួលឆ្អឹងខ្នងអោយប្រសើរឡើងវិញដើម្បីលើកកម្ពស់ការព្យាបាល និងជួយជំរុញឲ្យឆាប់មានភាពជាសះស្បើយ។
ដំបូងឡើយយើងត្រូវពិគ្រោះយោបលឲ្យបានហ្មត់ចត់ជាមុនសិនរួមមានធ្វើការសិក្សាអំពីប្រវត្តិជំងឺ ត្រួតពិនិត្យលើឆ្អឹង សាច់ដុំ និងសរសៃប្រព័ន្ធប្រសាទជាមុនសិនដើម្បីកំណត់ថាតើអ្នកសក្ដិសមជាបេក្ខជនសម្រាប់ពិសារស្តារនីតិសម្បទារបស់យើងដែរឬទេ។
ប្រសិនបើចាំបាច់យើងនឹងថតកាំរស្មីអ៊ិចដើម្បីឲ្យយើងអាចមើលឃើញកាន់តែច្បាស់នូវការផ្លាស់ប្តូរនិងបញ្ហាដែលកំពុងកើតមានឡើងលើឆ្អឹងកងរបស់អ្នក។ នៅពេលដែលយើងទទួលបាននូវពត៌មានចាំបាច់ទាំងអស់នេះហើយយើងនឹងធ្វើរការណែនាំនិងរៀបចំអំពីការព្យាបាល ដើម្បីផ្តល់ជូនលោកអ្នកអំពីការថែទាំដ៏ប្រសើរបំផុត។
អ្នកជំងឺជាច្រើនដែលមានបញ្ហាឈឺក និងឈឺស្មាដោយសារតែពួកគាត់បានបាត់បង់កំណោងឆ្អឹងកងកពីធម្មជាតិរបស់ខ្លួន។ ការឈឺចាប់នេះជាទូទៅនាំឲ្យមានបញ្ហាសុខភាពកើនឡើង ហើយការកែតម្រូវការឈឺចាប់នេះជារឿយៗ ស្ថិតនៅផ្នែកស្នូលនៃវិធីសាស្រ្តស្តារនីតិសម្បទារបស់យើងដែលផ្តល់លទ្ធផលមិនគួរឲ្យជឿ។ នៅ ICC យើងក៏មានប្រើឧបករណ៍ Neck Posture Pump ដើម្បីជួយកាត់បន្ថយសំពាធ ហើយជួយស្ដារកំណោងឆ្អឹងកងពីធម្មជាតិ និងផ្ដល់សំណើមទៅអោយឌីសនៃឆ្អឹងកងដែលខូច កំឡុងពេលឆ្អឹងកងទាំងនោះត្រូវបានរៀបអោយត្រូវតាមជួរឆ្អឹងមករូបរាងដើមដែលមានកំណោងពីធម្មជាតិវិញ។ វាជាការធ្វើអោយប្រសើរឡើងដ៏ធំធេងមួយបើប្រៀបធៀបទៅនឹងការទាញទំរង់ឆ្អឹងកងធម្មតាដែលកំណោងឆ្អឹងពីធម្មជាតិនោះត្រូវបង្ខំអោយបាត់។
នៅអុិនធើណាសិនណល ខាយរ៉ូព្រែកធីក គ្លីនិក (ICC) យើងនឹងធ្វើការវិនិច្ឆ័យ រកមូលហេតុជាក់លាក់នៃការឈឺចាប់ ដើម្បីផ្ដល់ជូនលោកអ្នកនូវការព្យាបាលដែលផ្ដោតទៅលើឆ្អឹង និងមុខងាររបស់ឆ្អឹងកងអោយប្រសើរឡើងវិញដោយពុំប្រើប្រាស់ឱសថណាមួយដែលមានផលប៉ះពាល់ឡើយ៕