Attention Dear Patients, We've moved!

លោកវេជ្ជបណ្ឌិត Christophe Savouré គឺជានិស្សិតមួយរូបដែលបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Life Chiropractic College West (1993) ដែលជាផ្នែកមួយនៃកម្មវិធីសិក្សាកាច់សម្រួលព្យាបាលដោយចលនា ដ៏ល្បីល្បាញបំផុតនៅភាគខាងលិចនៃសហរដ្ឋអាមេរិក។ បន្ទាប់ពីបញ្ចប់ការសិក្សា លោកវេជ្ជបណ្ឌិត Christophe បានធ្វើជាគ្រូពេទ្យកាច់សម្រួលព្យាបាលដោយចលនា អស់រយៈពេលជាច្រើនឆ្នាំនៅរដ្ឋកាលីហ្វ័រញ៉ា ប្រទេសអង់គ្លេស ប្រទេសស្កុតឡែន ប្រទេសថៃ ប្រទេសវៀតណាម និងបច្ចុប្បន្ននៅប្រទេសកម្ពុជា។ មកទល់ពេលនេះមានរយៈពេល 23 ឆ្នាំហើយនៅក្នុងទ្វីបអាស៊ីដែលលោកវេជ្ជបណ្ឌិតបានដឹងពីតម្រូវការដែលមានសន្ទុះកើនឡើងនៃការថែទាំព្យាបាលកាច់សម្រួលដោយចលនា នៅក្នុងប្រទេសកម្ពុជា។ គ្រូពេទ្យជំនាញខាងព្យាបាលសម្រួលចលនា ដ៏ទៃទៀត ដែលនៅប្រទេសជិតខាងតែងតែឃើញអ្នកជំងឺដែលធ្វើដំណើរទៅកាន់ក្រៅប្រទេសដើម្បីស្វែងរកការថែទាំព្យាបាលសម្រួលដោយចលនា ដែលមិនមានវត្តមាននៅក្នុងប្រទេសកម្ពុជាពីមុនមក។

លោកវេជ្ជបណ្ឌិត Christophe Savouré គឺជាអ្នកចូលចិត្តធ្វើដំណើរ ដោយរូបលោកបានធ្វើដំណើរទៅដល់គ្រប់ទ្វីប ហើយជាពិសេសរូបលោកចូលចិត្តទៅតំបន់ដាច់ស្រយាលដែលមិនសូវមានអ្នកធ្វើដំណើរទៅដល់។ រាល់ពេលដែលធ្វើដំណើរ រូបលោកតែងតែបានជួយទៅដល់មនុស្សគ្រប់គ្នាដែលត្រូវការជំនួយ។

គាត់ជាបុគ្គលមួយរូប ដែលចូលចិត្តនិយាយអំពីការថែទាំសុខភាពតាមបែបធម្មជាតិ និងជួយមនុស្សឱ្យផ្លាស់ប្តូរទម្លាប់នៃការរស់នៅរបស់ពួកគេ ដែលជារឿយៗជាមូលហេតុនៃបញ្ហារបស់ពួកគេ។

គាត់ក៏ជាសមាជិកមួយរូបនៃសមាគមអ្នកព្យាបាលសម្រួលដោយចលនា អន្តរជាតិ ហៅជាភាសាអង់គ្លេសថា International Chiropractic Association។ គាត់បានទទួលនូវអាជ្ញាប័ណ្ណក្រុមប្រឹក្សាភិបាលរដ្ឋកាលីហ្វ័រញ៉ា (California State Board License) (សហរដ្ឋអាមេរិក)
(ឆ្នាំ 1995) ដោយជោគជ័យ ហើយគឺជាវេជ្ជបណ្ឌិតព្យាបាលដោយចលនា ដែលមានអាជ្ញាប័ណ្ណក្នុងចំនោមវេជ្ជបណ្ឌិត ១៥ រូបដំបូងគេនៅក្នុងប្រទេសថៃ។

នាពេលបច្ចុប្បន្ននេះលោកវេជ្ជបណ្ឌិត Christophe កំពុងធ្វើការជាមួយ ក្រសួងសុខាភិបាលប្រទេសកម្ពុជាដែលជំរុញអោយមានការទទួលស្គាល់ការព្យាបាលដោយចលនា ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាគ្លីនិកព្យាបាលដោយចលនា ដែលមានអាជ្ញាប័ណ្ណដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។