Gordon Morrish

វេជ្ជបណ្ឌិត Gordon កើតនៅភាគខាងលិចប្រទេសកាណាដា លោក បានទទួលបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រពីសាកលវិទ្យាល័យ អាល់បឺតា នៅក្នុងឆ្នាំ 1985 ។ គាត់បានបន្តការសិក្សារបស់គាត់នៅទីក្រុងតូរ៉ុនតូដោយទទួលបានសញ្ញាបត្រដុកទ័រផ្នែកព្យាបាល ដោយចលនា ពី Canadian Memorial Chiropractic College ក្នុងឆ្នាំ 1993។ ប៉ុន្មានឆ្នាំកន្លងមកនេះ លោកវេជ្ជបណ្ឌិត Gordon បានធ្វើការនៅប្រទេសកាណាដា ប្រទេសឥណ្ឌូនេស៊ី និង ប្រទេសម៉ាឡេស៊ី។

លោកវេជ្ជបណ្ឌិតបានទទួលជោគជ័យក្នុងការព្យាបាលផ្នែកផ្សេងៗមួយចំនួនរួមមាន បច្ចេកទេសប្រើប្រាស់កម្លាំងទាប បច្ចេកទេសទម្លាក់តុព្យាបាល និងការព្យាបាលចលនាដោយដៃផ្ទាល់។ គាត់មានបទពិសោធន៍ក្នុងការព្យាបាលដោយចលនា ដល់អ្នកជំងឺគ្រប់វ័យ រួមទាំងទារក និងមនុស្សចាស់។ លោកវេជ្ជបណ្ឌិត Gordon មានការបណ្តុះបណ្តាល និងបទពិសោធន៍ក្នុងការព្យាបាលផ្នែកកីឡា ការវាយតម្លៃការសិក្សាពីចលនាសាច់ដុំ និងការព្យាបាលការវៀចឆ្អឹងខ្នង។

វេជ្ជបណ្ឌិត Gordon៖

“ខ្ញុំពិតជារំភើបណាស់ដែលបានធ្វើការសហការជាមួយលោកវេជ្ជបណ្ឌិត Christophe នៅ ICC2 នៅក្នុងប្រទេសកម្ពុជា។ ខ្ញុំនឹងព្យាយាមនាំយកសមិទ្ធផលដ៏អស្ចារ្យនៃ ការព្យាបាលដោយចលនារបស់ខ្ញុំដល់ប្រជាជននៅក្នុងប្រទេសកម្ពុជា។”